ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៧នាក់, ជាសះស្បើយ២៤នាក់ និងស្លាប់១នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន២៧នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៤នាក់ និងស្លាប់ ១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,១១៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨២៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕