បង្រ្កាបកន្លែងរកស៊ីខុសច្បាប់ លក់អ៊ីវ៉ានគេចពន្ធ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស និង បើកល្បែងអនឡាញ ទូរបាញ់ត្រីខុសច្បាប់ មនុស្សប្រុសស្រី ចំនួន ៨៧នាក់

ខេត្តប៉ៃលិន÷ កាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដោយមានការបញ្ជាផ្ទាល់ពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ខ្ញុំបាទបានដឹកនាំកម្លាំងផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងផែនការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ សហរការជាមួយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តប៉ៃលិន និងកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបកន្លែងរកស៊ីខុសច្បាប់(លក់អ៊ីវ៉ានគេចពន្ធ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស និង បើកល្បែងអនឡាញ ទូរបាញ់ត្រីខុសច្បាប់) មានចំនួន ០៣ទីតាំងរួមមាន៖
ទីតាំងទី០១ មានការបើកល្បែងអនឡាញខុសច្បាប់ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មនុស្សប្រុសស្រីដែលឃាត់ខ្លួនមាន,សរុបចំនួន ៨៧នាក់ ក្នុងនោះមានជនជាតិថៃ ៨៥នាក់ ស្រី ៣៨នាក់ ភូមិមារ ០១ នាក់ស្រី ឡាវ ១នាក់ស្រី។
វត្តិតាងដែលបានដកហូតមាន÷
-ទូរបាញ់ត្រី ០៦គ្រឿង
-កៅអី ២២
-កុំព្យទ័រ ០១គ្រឿង
-ម៉ាសុីនព្រីន ០១គ្រឿង
-ទូរដែក ០១
-ម៉ាសុីនគិតលេខ ០១
+សម្ភារៈ
-បាល់ ០៣
-ម៉ូនីទ័រ ០២
-LED ០៣
-សុីភីយូ ០១
-អិមភ្លី ០១
-តុ ០៣
-ក្ដាកាត់ក្រដាស ០១
-ឃីបូត ០២
-ម៉ៅ ០១
_បុគ្គលិកចំនួន ១៣នាក់ ស្រី ០៥នាក់។
ទីតាំងទី០២ ម្ចាស់សំណាក់ របស់ឈ្មោះ ឡុង គីម ទាង មានទីតាំងនៅភូមិផ្សារព្រជេីងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឆែកឆេរឃើញ៖
ឃាត់ខ្លួនជនជាតិថៃ ស្នាក់នៅខុសច្បាប់ចំនួន ០៤នាក់ ប្រុស ០១នាក់ ។
ស្រាសង្ស័យគេចពន្ធចំនួន ៩៩៩កេសមាន ៤៥ប្រភេទ។
បារីសង្ស័យគេចពន្ធចំនួន ៥៥ កេះស
ទីតាំងទី០៣ ម៉ាតរបស់ឈ្មោះ ឡុង គីមទាង ឆែកឆេរឃើញ-ស្រា និងបារីសង្ស័យគេចពន្ធ ត្រូវបានកម្លាំងជំនាញដកហូតមកបូកជាមួយទីតាំងទី០២ ។
បច្ចុប្បន្ន៖ មនុស្ស និងសម្ភារៈទាំងអស់ខាងលើ ត្រូវបានដកហូតនិងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីបន្តនីតិវិធីតាមច្បាប់។
ចំណែកឯអ្នកស្នាក់នៅដែលខុសច្បាប់ត្រូវឲ្យស្នាក់នៅបណ្តោះអាសន្នរងចាំការបញ្ចូន ទៅប្រទេសថៃវិញ រីឯស្រា និងបារី ត្រូវបានបិទទុកនៅទីតាំងទី២ រង់ចាំការដកហូតនៅពេលបន្ត៕

អត្ថបទដែលជាប់ទាក់ទង