អនុស្សារណៈយោគយល់គ្នារវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងមូលនិធិនគរទេព ក្រោមអធិបតីភាព……

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ អនុស្សារណៈយោគយល់គ្នារវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងមូលនិធិនគរទេព ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី សហស្ថាបនិកអង្គការមូនិធិនគរទេព និង Ms Janne Ritskes សហស្ថាបនិកអង្គការមូនិធិនគរទេព ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ។

សូមជម្រាបជូនថា រហូតដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ កម្ពុជាយើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៧នាក់ (ឆ្លងសហគមន៌: ២៧ នាំចូល: ០ នាក់) និងមានជាសះស្បើយ ២៤ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៣៦១១៧ និងចំនួនជាសះស្បើយសរុបកើន #១៣២៨២៥ នាក់ និង ស្លាប់ថ្មី ១ នាក់ (មិនបានចាក់វ៉ាក់សាំង ១នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 2946019 ស្មើនឹង 174320 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ដោយឡែក កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៥,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥៣,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៨៩% ៕

អត្ថបទដែលជាប់ទាក់ទង