ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តតាកែវ៖ កាលពី ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះ ប៉ិច សុខអាត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មេការការដ្ឋានធ្វើផ្លូវ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកC១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ តាកែវ 1S-5934 ។
ចំណែកជនសង្ស័យទាំង ០២ នាក់ ១/.ឈ្មោះ សាយ រតនា ហៅ ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/.ឈ្មោះ សុខ ឌីណា ហៅចិន មានទីលំនៅភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រោយទទួលបានពត៌មានកំលាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ និង ពត់សរ បានធ្វើការពួនស្ទាក់គ្រប់ច្រកល្ហក រហូតប្រទះឃើញជនសង្ស័យ ម្នាក់ជិះម៉ូតូជនរងគ្រោះ ភិនភាគខាងលើ នៅចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កម្លាំងក៏បានដេញតាមពីក្រោយ បន្ទាប់មកជនសង្ស័យក៏បានផ្តួលម៉ូតូជនរងគ្រោះចោល រួចឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបន្ត។
ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង បញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ កំលាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទើបឃាត់ខ្លួនបានតែម្តងនិង ម៉ូតូ១គ្រឿង ធុនC១២៥ ពណ៌ខ្មៅ លាយពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1C-7288 របស់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង