ក្មេងប្រុសម្នាក់ រត់លេងក្រោយផ្ទះ រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី២១ខែមេសាឆ្នាំ២០២២ ស្ថិតក្នុងភូមិ
ចន្រ្ទា ឃុំចន្រ្ទា ស្រុកចន្រ្ទា។ ក្មេងប្រុសខាងលើមានឈ្មោះស៊ាន ស៊ីម៉ាក់រីណា អាយុមួយខួបកន្លះ រស់ក្នុងបន្ទុកឪពុកម្តាយនៅភូមិឃុំកើតហេតុខាងលើ។
តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូពេទ្យ និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីទេ គឺសពនេះស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន។
មុនកើតហេតុគេឃើញម្ដាយបានដាក់កូនឱ្យរត់លេងលើដីដូចសព្វដង ហើយខណៈម្តាយជាប់រវល់ធ្វើការងារផ្ទះដោយភ្លេចខ្លួនមួយសន្ទុះក៏ស្រែកហៅកូនមិនឆ្លើយតបទើបមានការសង្ស័យក៏ដើររកនៅស្រះខាងក្រោយផ្ទះក៏ក្រឡេកឃើញកូននៅក្នុងស្រះទឹកទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
សពក្មេងប្រុសត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

អត្ថបទដែលជាប់ទាក់ទង