ចាប់ខ្លួនពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសថៃ តាមច្រករបៀងបានចំនួន៤៥នាក់
(ថៃ)- ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នំា២០២២ សេចក្ដីរាយការពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនថា កម្លាំងទាហានប្រាណកងរយទី១២០៣ សហការជាមួយកម្លាំងចំពោះកិច្ចទី១១១ កងកម្លាំងបូរផា បានចាត់តាំងកម្លាំងល្បាតនិងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញបុគ្គលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀង សំដៅចូលប្រទេសថៃ បរិវេណបង្គោលគីឡូម៉ែត្ររវាងចំណុចត្រួតពិនិត្យต-27-28ភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ចំនួន២៦នាក់ ក្នុងនោះប្រុស១២ ស្រី១២ និងក្មេង២នាក់ទៀត ទើបចូលត្រួតពិនិត្យកម្ដៅមរាងកាយឃើញធម្មតា និងមិនមានឯកសារអ្វីទាំងអស់។សូមជំរាបថា ក្រោយសមត្ថកិច្ចថៃសួរចម្លើយបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ មានទីលំនៅភូមិក្នុង ខេត្តបាត់ដំបង,សៀមរាប ធ្លាប់ចូលមកស៊ីឈ្នួលនៅក្រុងបាងកក និងរោងចក្រផលិតខ្សែភ្លើងក្នុងខេត្តរះយ៉ង បែរជាត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ។
ចាប់ខ្លួនពលករទាំងអស់នោះមិនឃើញមានមេខ្យល់ សមត្ថកិច្ចក៏បានឃុំខ្លួននាំមកសួរនាំបន្ថែមនៅទីបញ្ជារការកងរយទី១២០៣ ដើម្បីចាត់ការតាមច្បាប់បន្ត។ខណៈដូចគ្នានេះដែរ នៅភូមិ/ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ សមត្ថកិច្ចថៃបានចាប់ខ្លួនពលករខ្មែរបានចំនួន១៥នាក់ ក្នុងនោះប្រុស៨ ស្រី៥ និងក្មេង២នាក់ដែលលួចឆ្លងចូលតាមច្រករបៀង ក្រោយសួរនាំ សមត្ថកិច្ចថៃបានឃុំខ្លួនបញ្ជូនទៅឲ្យជំនាញខ្លងណាំសៃ ដើម្បីចាត់ការតាមច្បាប់បន្ត និងក្រោយមកទៀតសមត្ថកិច្ចថៃក៏បានចាប់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងបានចំនួន៤នាក់បន្ថែមទៀត៕