ត្រីងៀតឆ្លៀតពង! ប្រទះឃើញប្រជាពលរដ្ឋលួចរាវលៀសដោយដៃ កម្លាំងចំរុះឃាត់បានកាណូតចំនួន១០គ្រឿងខ្នងរុញលៀសចំនួន១០ មនុស្សចំនួន១០នាក់ (ជនជាតិវៀតណាម០២នាក់)

កំពង់ធំ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សកម្មភាពលួចចូលរាវលៀសនៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មារត្រូវបានក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ការបង្ក្រាបនេះដឹកនាំដោយលោក វរះសេនីយ៍ឯកឈុត ភិរាជ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងនោះមានកាណូតចំនួន០៣គ្រឿង បានដឹកនាំកំលាំងចំរុះចុះល្បាតនៅកន្លែងអភិរក្សបឹងទន្លេឆ្មារបានប្រទះឃើញប្រជាពលរដ្ឋលួចរាវលៀសដោយដៃ កម្លាំងចំរុះឃាត់បានកាណូតចំនួន១០គ្រឿងខ្នងរុញលៀសចំនួន១០ មនុស្សចំនួន១០នាក់(ជនជាតិវៀតណាម០២នាក់) ហើយបានធ្វើកិច្ចសន្យាអប់រំណែនាំនិងមានការធានាពីអាជ្ញាធរឃុំពាមបាង មិនឲ្យពួកគាត់មកលួចចូលក្នុងកន្លែងអភិរក្សទៀតទេ ៕

អត្ថបទដែលជាប់ទាក់ទង