ករណីរថយន្តប្រភេទ តូយ៉ូតា វីហ្គោ ភីកអាប់ (PicUp) បុកពីក្រោយ រថយន្តផ្ទុកទំនិញ បណ្ដាលឲ្យមានមនុស្សស្លាប់ ពីរនាក់ និងរបួសចំនួន ១២នាក់

ថៃៈ កាលពី ថ្ងៃទី២៣ មេសា ២០២២ ករណីរថយន្តប្រភេទ តូយ៉ូតា វីហ្គោ ភីកអាប់ (PicUp) បុកពីក្រោយ រថយន្តផ្ទុកទំនិញ បណ្ដាលឲ្យមានមនុស្សស្លាប់ ពីរនាក់ និងរបួសចំនួន ១២នាក់។
នៅកន្លែងកើត ហេតុ នៅបរិវេណផ្លូវជាតិលេខ ៣៥៩ ស្រះកែវ-ខៅហ៊ីនសន ស្ថិតក្នុងភូមិម៉ៃប្រៃវ៉ាល់ ឃុំស្រះខ្វាន់ ស្រុកទីរួមខេត្តស្រះកែវ ព្រមជាមួយរថយន្ត តូយ៉ូតា វីហ្គោ ភីកអាប់ ពាក់ស្លាកលេខ กท2559 ស្រះកែវ ដែលអ្នកបើកមានឈ្មោះ លិឃីត ធម្មប្រះឌិត អាយុ ៣០ ឆ្នាំ ជាជនជាតិថៃ ។ រថយន្តនោះ បានបុកពីក្រោយរថយន្តសណ្ដោង កង់ ១៨ ពាក់ស្លាកលេខ 71-4185 រ៉ាក់យ៉ង អ្នកបើកមានឈ្មោះ ចុះសេន ខុនតាល។
សមត្ថកិច្ច ត្រួតពិនិត្យរថយន្ត ដែលជួបគ្រោះថ្នាក់ នៅក្បែរគ្នា រកឃើញថា មានអ្នករងរបួសជាច្រើន និងអ្នកស្លាប់ នៅកន្លែងកើតហេតុ ចំនួន ពីរនាក់ គឺប្រពន្ធអ្នកបើក រថយន្ត តូយ៉ូតា វីហ្គោ ភិកចអាប់ ជនជាតិថៃ និងក្មេងប្រុសខ្មែរ នៅមិនទាន់ដឹងឈ្មោះ អាយុប្រមាណ ១ ខួប ។
ដោយឡែក អ្នករងរបួស រួមមានៈ ១-ឈ្មោះ ជុល និ ភេទស្រី អាយុ ២៣ ឆ្នាំ, ២-ឈ្មោះ ប្រែ ភេទស្រី អាយុ ២០ ឆ្នាំ, ៣-ឈ្មោះ ណាម ជីន ភេទប្រុស អាយុ ៤៣ ឆ្នាំ, ៤-ឈ្មោះ សៃនៀង ភេទស្រី អាយុ ២០ ឆ្នាំ,៥- ឈ្មោះ រ៉ៃ សេរិន ភេទប្រុស អាយុ ៣៨ ឆ្នាំ, ៦-ឈ្មោះ អ៊ូត សឿត ភេទប្រុស អាយុ ៣៦ ឆ្នាំ, ៧- ឈ្មោះ នួតពីង ភេទស្រី អាយុ ៣៨ ឆ្នាំ, ៨- ឈ្មោះ តែន សែត ភេទប្រុស អាយុ ១៨ ឆ្នាំ, ៩- ឈ្មោះ ស្រីណូ ភេទស្រី អាយុ ១៧ ឆ្នាំ, ១០- ឈ្មោះ ដេក សៀន ភេទប្រុស អាយុ ២៥ ឆ្នាំ,១១- ឈ្មោះ ដួង ច័ន្ទ ភេទស្រី អាយុ ៤៣ ឆ្នាំ ។
អ្នករងរបួស ១១ នាក់ ខាងលើ ជាពលករខ្មែរ ។ ដោយឡែក ឈ្មោះ លិឃីត ធម្មប្រះឌីត ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិថៃ ជាមេខ្យល់ និងជាអ្នកបើករថយន្ត តូយ៉ូតា វីហ្គោ ភីកអាប់។
ព័ត៌មានបឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា ឈ្មោះ លកឃីត បានទទួលការទំនាក់ទំនង ពីក្រុមបណ្ដាញ នាំពលករខ្មែរ អោយមកទទួលពលករខ្មែរ នៅបរិវេណតាមបន្ទាត់ព្រំដែន ថៃ-កម្ពុជា ក្នុងទឹកដីស្រុកខ្លងហាត មានព្រំប្រទល់ជាប់ជាមួយស្រុកអារញ្ញ (ទល់មុខ ស្រុកសំពៅពូន ខេត្តបាត់ដំបង) ដោយឲ្យទៅដេកទៅស្រុកភ្នំសារខាម ខេត្តឆះឈើងសៅ ចំនួន ១២ នាក់ ។ សរុបអ្នកធ្វើដំណើរទាំងអស់ ១៤ នាក់ ។
នៅពេលទៅដល់គោលដៅ និងបានទទួលប្រាក់ថ្លៃឈ្នួល ពីពលករខ្មែររួច អ្នកបើករថយន្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បានស្លាប់ និងរងរបួស ។
ដោយឡែក អ្នករងរបួសជនជាតិខ្មែរទាំងអស់ សមត្ថកិច្ច និងក្រុមសង្គ្រោះ បញ្ជូនទៅ ព្យាបាល នៅមន្ទីរពេទ្យ សម្ដេចព្រះយុវរាជ ស្រះកែវ ៕

អត្ថបទដែលជាប់ទាក់ទង