អ្នកចំការម្នាក់ នៅខេត្តសៀមរាប ចាក់ផ្លែស្វាយចោល អស់ចំនួន ៣០ តោន ព្រោះគ្មានទីផ្សារ និងអត់អ្នកមកទិញ

សៀមរាបៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ លោក សេន ផុន មានទីលំនៅ នៅក្រុងសៀមរាប ខេត្តសៀមរាប បាននិយាយថា ” មានអារម្មណ៍យ៉ាងម៉េចដែរ ដែលខំធ្វើបានផលហើយ អត់អ្នកទិញ បងប្អូនចាក់ចោល ប្រហែល ៣០ តោន អ្នកធ្វើចំការដូចខ្ញុំ ឃើញទន់ខ្លួនអស់ ដើរអត់ចង់ទៅមុខរួចទេ ” ។
លោក សេន ផុន បាននិយាយថា ” ផ្លែស្វាយរាប់សិបតោននោះ ត្រូវបានចាក់ចោល នៅក្នុងចំការរង្វង់មូលធំ ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ” ។ ” អារម្មណ៍អ្នកដាំ ដើរទៅមុខលែងចង់រួចហើយ ព្រោះផល កសិកម្មមួយនេះ ពេលដាំបានផលហើយ អត់អ្នកទិញ មានតែចាក់ចោលបែបនេះ ។ ជាទូទៅ អ្នកដាំស្វាយ នៅខេត្តសៀមរាបប៉ុន្មានឆ្នាំនេះ ដាំបានផលហើយ គ្មានអ្នកទិញ តែមានវិញ ឈ្មួញកណ្តាលឱ្យថ្លៃ ១ គីឡូក្រាម មិនដល់ ១០០ រៀលផង ” ៕

អត្ថបទដែលជាប់ទាក់ទង