ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅសាលាដំបូងខេត្ត នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើស គ្រឿងញៀន បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅសាលាដំបូងខេត្ត ក្រោយពីកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានបង្ក្រាបនៅក្លិបកម្សាន្ត វ៉មអាប់់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ការចុះធ្វើប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ដា សុខណា ហៅ វែង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ម្សៅពណ៌ស (កេតាមីន) ចំនួន ៥ កូនថង់់កិប ស្មើនឹងទម្ងន់ ៤,៣៥ ក្រាម, គ្រាប់ថ្នាំពណ៌បៃតង ចំនួន ១គ្រាប់ និងសម្ភារៈ មួយចំនួនទៀត ។
ក្រោយពីសួរនាំរួច ជនសង្ស័យ ឈ្មោះ ដា សុខណា ហៅ វែង បានឆ្លើយសារភាពថាៈ រូបគេពិតជាបានទិញគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបាន ខាងលើ យកមករក្សាទុក ដើម្បីប្រើប្រាស់ ពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព របស់់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ទើបកម្លាំង ជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់់ការបន្ត ។ ការបង្ក្រាបនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង