ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងក្រុមការងារ ចូលថ្វាយបង្គំ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី ក្រុងដាវីន -Darwin ប្រទេសអូស្ត្រាលី
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី ។
សកម្មភាពនេះមានការចូលរួមពី ឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន៕