អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួល រួចធ្វើសកម្មភាពរួមភេទ បានសំរេច ២ដង

អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួល រួចធ្វើសកម្មភាពរួមភេទ បានសំរេច ២ដង

កោះកុង ៖ កាលពីថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២២ ករណីរួមភេទជាមួយអនិតិជនក្រោមអាយុ ១៥ ឆ្នាំរហូតបានសម្រេច កើតឡើងមួយលើក នៅចំណុចបន្ទប់ជួលស្ថិតក្នុង ភូមិត្រពាំងឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ជនសង្ស័យមានឈ្មោះ វ. ស.អ ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីរស់នៅបច្ចុប្បន្នភូមិវាលត្បូង ឃុំស្រែអំបិល បានធ្វើសកម្មភាពរួមភេទជាមួយឈ្មោះ ឡ. ស.ប ភេទស្រី អាយុ ១៣ ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតបានសម្រេចចំនួន ៣ លើកកាលពីថ្ងៃមិនចាំក្នុងខែ កញ្ញា ឆ្នាំ២០២២.មួយលើកនិងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២.វេលាម៉ោង ៥:00 នាទីព្រឹកចំនួន ២ លើកទៀត។
ខណៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ ហ្វេសប៊ុក ហើយបានណាត់គ្នាជួបក្នុងបន្ទប់ជួលរួចធ្វើសកម្មភាពរួមភេទនេះតែម្ដង។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលតាមបណ្តឹងអាណាព្យាបាលជនរងគ្រោះ។ កម្លាំងជំនាញកំពុងធ្វើការសាកសួរយកចម្លើយ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង