សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ៖ ស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋ អំពីការប្រើប្រាស់ពូជស្រូវក្នុងការសាបព្រោះ និង ដាំដុះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ៖ ស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋ អំពីការប្រើប្រាស់ពូជស្រូវក្នុងការសាបព្រោះ និង ដាំដុះ
បន្ទាយមានជ័យ៖ នាថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋអំពីការប្រើប្រាស់ពូជស្រូវក្នុងការសាបព្រោះ និង ដាំដុះ ។សម្តេចតេជោ ហ៊ុន សែន ជំរុញបែបនេះនៅក្នុងពីធីចែកស្រូវពូជ នៅខេត្តបន្ទាយមានជ័យ ។
សម្តេចតេជោមានប្រសាសន៍នេះថារាជរដ្ឋាភិបាលបានបញ្ចេញស្រូវពូជប្រមាណ ៧,០០០ តោនរួចហើយចែកជូន ប្រជាពលរដ្ឋ ។ក៏ប៉ុន្តែការសាបព្រោះរបស់ប្រជាពលរដ្ឋប្រហែលជាខុសបច្ចេកទេស អាចថាសាបព្រោះក្រាស់ពេក អាចធ្វើឱ្យស្រូវដុះមិនបានល្អ ។
បញ្ហានេះសម្តេចបានស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានការចាំបាច់ដើម្បីធ្វើការកែសម្រួលណែនាំខាងបច្ចេកទេសសម្រាប់ការដាំដុះពាក់ព័ន្ធជាមួយនឹងការព្រោះស្រូវ។ សម្តេចដូច្នេះសង្ឃឹមថារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីនឹងប្រើប្រាស់ឱកាសនេះ ដើម្បីស្រាវជ្រាវជួយដល់ប្រជាពលរដ្ឋរបស់យើងធ្វើយ៉ាងម៉េច ធ្វើឱ្យការផលិតឱ្យទទួលបានផលច្រើនហើយមិនប្រើប្រាស់ពូជច្រើន៕