សិស្សថ្នាក់ទី៩ ចាប់ផ្តើមប្រឡងឌីប្លូមហើយ  មានចំនួនជាងណ១៧ម៉ឺននាក់

សិស្សថ្នាក់ទី៩ ចាប់ផ្តើមប្រឡងឌីប្លូមហើយ  មានចំនួនជាងណ១៧ម៉ឺននាក់

ភ្នំពេញ ៖ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះ   លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់ក្នុងនោះសិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦ នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩ នាក់ ស្រី ០៥ នាក់ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ និងបន្ទប់សរុប ៧ ៨១៦។

លោក រស់ សុវាចា បានបន្តថា ចំនួនបេក្ខជនឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើងជាង១០០នាក់ ខណៈឆ្នាំមុនមានបេក្ខជនចំនួន១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់ចែកជា១៧២២មណ្ឌលនិង៧៣២៧ បន្ទប់។  សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច  និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

 បើតាមក្រសួងអប់រំមុខវិជ្ជា ដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន  ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ។

ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់ ៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រដូចនេះពិន្ទុប្រឡងជាប់គឺ៥៤៥ដក២៥រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា ។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមគឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុនិងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅសម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី២១០ដល់២៧២ទទួលនិទ្ទេសមធ្យម។ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទូចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។

គួរបញ្ជាក់ថា កាប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ វិច្ឆិកាឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង