ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់ ជនរងគ្រោះ បណ្តាលឲ្យរងរបួស និងកាប់ម៉ូតូខូចខាត ៤គ្រឿង នៅភ្នំពេញ
ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់ ជនរងគ្រោះ បណ្តាលឲ្យរងរបួស និងកាប់ម៉ូតូខូចខាត ៤គ្រឿង នៅភ្នំពេញ
ភ្នំពេញ: យោងតាមផេក ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០៣នាក់ នៅចំណុចមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤ គ្រឿង ) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ ជីង ឆាំងឡុង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ ហ៊ន វីរ: ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យកំបូល ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ -ដាវកែច្នៃចំនួន ០១ ដើម ។ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៧៦១៥៦ ពាក់ផ្លាកលេខ ភ្នំពេញ ១JH៤៦៦៥ ចំនួន ០១ គ្រឿង ។
ជនរងគ្រោះឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្លាកស្នាមរបួស ស្នាមកាប់នៅលើខ្នង ។ សម្ភារ:ខូចខាត៖ -ម៉ូតូចំនួន ០៤ គ្រឿង (ហុងដាសេ១២៥ ចំនួន ០៣ គ្រឿង ,ហុងដាស្កុបពីចំនួន ០១ គ្រឿង) ។
ហេតុការណ៍៖ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន១០នាក់ ជិះម៉ូតូចំនួន០៥គ្រឿង កាន់ដាវកែច្នៃចំនួន០៣ដើម និងកាំបិតប៉័ងតោចំនួន០១ដើម មាន ឈ្មោះ ហ៊ន វីរ: ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ឡើង២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ ហ្សា ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន កាន់ដាវកែច្នៃចំនួន០១ដើម ។
បក្ខពួកមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ ជីង ឆាំងឡុង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ កាន់កាំបិតប៉័ងតោចំនួន០១ ។ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវលាយស សេរីឆ្នាំ២០២១ មិនចាំផ្លាក លេខ ជិះគ្នាចំនួន ០២ នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ អ្នកអង្គុយខាងក្រោយកាន់ដាវកែច្នៃចំនួន ០១ ។ ឈ្មោះ ហួរ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស មិនចាំផ្លាក លេខ ឌុបបក្ខពួកមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ កាន់ដាវកែច្នៃចំនួន ០១ ។ ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ ហ្សា ភេទ ស្រី អាយុប្រហែល ១៧ ឆ្នាំ បាននាំគ្នា ជិះម៉ូតូចេញពីកន្លែងអង្គុយលេង នៅម្តុំក្លឹបកម្សាន្តមិនស្គាល់ឈ្មោះ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងទៅរកមើលគូទំនាស់ដែលបានទាស់ពាក្យសម្តីគ្នាកន្លងមក ។
ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ និងមិត្តភក្តិកំពុងអង្គុយនៅខាងមុខផ្ទះ ឃើញដូច្នេះជនសង្ស័យនាំគ្នាឈប់ម៉ូតូ ហើយឈ្មោះ ហ្សា កាន់ដាវកែច្នៃចំនួន ០១ ដើម , ឈ្មោះ ជីង ឆាំងឡុង កាន់កាំបិតប៉័ងតោចំនួន០១ ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២ នាក់ទៀតកាន់ដាវកែច្នៃចំនួន ០២ ដើម ចុះពីលើម៉ូតូរត់ចូលទៅធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ បណ្តាលឲ្យត្រូវខ្នងមួយដាវរងរបួសស្រាល រួចហើយជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះបាត់ បន្ទាប់មកឈ្មោះ ហ្សា , ឈ្មោះ ជីង ឆាំងឡុង ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២ នាក់ទៀត បន្តនាំគ្នាកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះបណ្តាលឲ្យខូចខាតចំនួន០៤គ្រឿង រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុកម្លាំងការិយាល័យ បានចុះទៅដល់កន្លែងកើតហេតុ រកឃើញដាវកែច្នៃចំនួន ០១ ដើមដែលជនសង្ស័យរត់ចោល បន្សល់ទុកនៅកន្លែងកើតហេតុ ។
ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕