បុរសម្នាក់ បើករថយន្តយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យបុរស២នាក់ រងរបួសធ្ងន់និងស្រាល

បុរសម្នាក់ បើករថយន្តយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យបុរស២នាក់ រងរបួសធ្ងន់និងស្រាល

ភ្នំពេញ ៖ នៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបឬស្សីផ្អែម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ស្ទេប ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-1880 ជិះឌុបគ្នា២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងមុខធនាគារវឌ្ឍនៈ ស្រាប់តែមានរថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8957 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យបុរស២នាក់អ្នកបើកម៉ូតូនឹងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯអ្នកបើករថយន្តបង្កវិញមិនឈប់ដោះស្រាយនោះទេ គឺបានបន្តល្បឿនបើករត់រហូតទៅដល់ផ្លូវ៥០ម៉ែត្រចំណុចភ្លើងស្តុបឫស្សីផ្អែមក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ជ្រុលចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ហើយភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះមកឃាត់ម្ចាស់រថយន្តយកទៅសួរនាំផងដែរ។


សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង