អ្នកចែកចាយនំប៉ាវម្នាក់ ត្រូវបានថៅកែប្តឹងសមត្ថកិច្ច អោយឃាត់ខ្លួន បន្ទាប់ពីបែកធ្លាយរឿងលួចកឹបកេងប្រាក់ និងលួចបន្លំនំប៉ាវ អស់រយៈពេលប្រមាណ ១ឆ្នាំ នៅភ្នំពេញ
អ្នកចែកចាយនំប៉ាវម្នាក់ ត្រូវបានថៅកែប្តឹងសមត្ថកិច្ច អោយឃាត់ខ្លួន បន្ទាប់ពីបែកធ្លាយរឿងលួចកឹបកេងប្រាក់ និងលួចបន្លំនំប៉ាវ អស់រយៈពេលប្រមាណ ១ឆ្នាំ នៅភ្នំពេញ
ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបែកធ្លាយរឿងលួចកឹបកេងប្រាក់និងលួចបន្លំនំប៉ាវ អស់រយៈពេលប្រមាណ ១ឆ្នាំ។
ជនសង្ស័យរូបនោះ ឈ្មោះ ដូក គឹមស៊ីញ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកចែកចាយនំប៉ាវដាក់ឲ្យម៉ូយ ស្នាក់នៅផ្ទះជួល ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ឃាត់ខ្លួនជនសង្ស័យ ធ្វើឡើង ទៅតាមពាក្យបណ្តឹង របស់ថៅកែនំប៉ាវ បន្ទាប់ពីបែកធ្លាយថា ជនសង្ស័យបន្លំលួចនំប៉ាវជារៀងរាល់ថ្ងៃ។
ជនសង្ស័យជាបុគ្គលិកចែកចាយនំប៉ាវ នៅរាជធានីភ្នំពេញ ហើយបានលួចបន្លំនំប៉ាវ និងកឹបកេងប្រាក់អស់រយៈពេលប្រមាណ ១ឆ្នាំ តាមការដឹកនំប៉ាវ ទៅចែកចាយអោយម៉ូយ។ នៅក្នុងពេលដឹកអោយម៉ូយម្តងៗ ជនសង្ស័យ បានលួចបន្លំនំប៉ាវ ក្នុង ១ជើង ប្រមាណពី ១០ ទៅ ១៥នំប៉ាវ ហើយក្នុង ១ថ្ងៃ ដឹកចែកចាយអោយម៉ូយ មិនតិចជាង ១០ជើងនោះទេ ដោយជននោះ ភូតកុហក់ថា រាប់ខ្វះ ទោះរាប់គ្រប់ក៏ដោយ។
ក្រោយមក ទើបថៅកែដឹង ហើយក៏បានណែនាំ អប់រំ ព្រមទាំងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនោះហើយ។ ប៉ុន្តែយុវជននោះ នៅតែបន្តលួចនំប៉ាវទៀត អស់រយៈពេលប្រមាណ ១ឆ្នាំមកហើយ ធ្វើអោយថៅកែទ្រាំលែងបាន ក៏ប្តឹងប៉ូលិស អោយឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕