សម្រេចតម្កល់ទោស បុរសម្នាក់ ជាប់គុក ២០ឆ្នាំ ពាក់ព័ន្ធករណីការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម
សម្រេចតម្កល់ទោស បុរសម្នាក់ ជាប់គុក ២០ឆ្នាំ ពាក់ព័ន្ធករណីការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម
ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ដែលជាជាប់ចោទ ជាប់គុក ២០ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីអំឡុង ឆ្នាំ ២០១៩ នាពេលកន្លងទៅ។ ក្នុងនោះ គោលដៅទី១: ស្ថិតនៅចំណុចចំណុចផ្ទះ ហ្គេមអ៊ីនធើណេត ៧៧៧៧ ខាងក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២: ស្ថិតនៅចំណុចក្នុងផ្ទះលេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក និល ណុន បានឱ្យដឹងថា ជនជាប់ចោទខាងលើរូបនេះ មានឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ កើតឆ្នាំ១៩៨៤ ៕