ករណីហិង្សា លោតមកវាយប្អូនចំច្រមុះបណ្តាលឱ្យបែកហូរឈាម បង្កការភ្ញាក់ផ្អើល នៅប៉ៃលិន
ករណីហិង្សា លោតមកវាយប្អូនចំច្រមុះបណ្តាលឱ្យបែកហូរឈាម បង្កការភ្ញាក់ផ្អើល នៅប៉ៃលិន
ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ កើតឡើងនៅចំណុចផ្ទះជនបង្ក ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមានបុរស២នាក់រងរបួស,ធ្ងន់ម្នាក់ស្រាលម្នាក់។
បុរសរងគ្រោះទី១ ឈ្មោះ យ៉ាន់ បូនឿ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនសន្លប់១សន្ទុះ(របួសស្រាល)(ត្រូវជាប្អូនបង្កើតរបសជនសង្ស័យ) ជនរងគ្រោះទី២ ឈ្មោះ លី ហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ(ប្រជាការពារភូមិ)រស់នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាដើមបណ្តឹង(រងរបួសធ្ងន់បាក់ដៃខាងឆ្វេង និងហើមក្បាលផ្នែកខាងលើ)។
ទី៣-ជនសង្ស័យឈ្មោះ យ៉ាន់ វរ: ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល១២និង១០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះទី១ឈ្មោះ យ៉ាន់ បូនឿ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាប្អូនបង្កើតជនសង្ស័យបានឃើញខ្ទះចៀនសាច់ក្រកឆាបឆេះនិងធុមខ្លិនខ្លោចសាច់ក្រកចៀននៅក្នុងផ្ទះក៏ចូលទៅបិត រួចសួរបងថ្លៃត្រូវជាប្រពន្ធជនសង្ស័យថា អ្នកណាចៀនសាច់ក្រកមិនមើល បងថ្លៃថាប្រហែលមីអូនដឹង(ត្រូវជាក្មួយ)ព្រោះវាមកពីសាលាថាឃ្លានបាយរួចជនរងគ្រោះបានហៅក្មួយស្រីមកសួរ និងកាន់រពាត់តូចជ្រឡូណែនាំ ពេលនោះ ជនសង្ស័យជាបងបង្កើតឃើញក៏លោតមកវាយប្អូនចំច្រមុះបណ្តាលឱ្យបែកហូរឈាមតែម្តង។
ក្រោយមកជនរងគ្រោះទី២ ឈ្មោះ លី ហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជាដើមបណ្តឹងជាប្រជាការពារភូមិបានទទួលព័ត៌មានតាមទូរស័ព្ទពីលោកមេភូមិប៉ាហុីជើង ថាមានករណីហិង្សាក្នុងគ្រួសារក៏ចុះទៅបំរុងសួរនាំតែត្រូវជនសង្ស័យបានទាញកាំបិតផ្គាក់មកវាយ និងខ្នងកាំបិតបណ្តាលឱ្យបាក់ដៃ និងផ្នែកខាងលើក្បាលចំហើម ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន និងកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះអន្តរាគមន៍បាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការសាកសួរ ។
-វត្ថុតាងដកហូតរួមមាន៖
-កាំបិតផ្គាក់ចំនួន០១ដើម,
-ក្រោយពេលកើតហេតុ គឺជនរងគ្រោះឈ្មោះ លី ហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ(ប្រជាការពារភូមិ)បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន ដោយទាមទារសំណងចំនួន៥០០០$(ប្រាំពាន់ដុល្លាគត់)។
-ករណីនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕