បញ្ជូនខ្លួនជនជាប់ចោទ ឈ្មោះ សោម សមសក្តិ ទៅកាន់តុលាការខេត្តហើយ

បញ្ជូនខ្លួនជនជាប់ចោទ ឈ្មោះ សោម សមសក្តិ ទៅកាន់តុលាការខេត្តហើយ


ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជូនខ្លួនជនជាប់ចោទឈ្មោះ សោម សមសក្ត័ ទៅកាន់តុលាការ ខេត្តកំពង់ ចាមហើយ ។ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃដដែល ក្នុងសំលៀកបំពាក់ខោរពណ៍ខៀវ និងអាវពណ៍ទឹកប៊ុច ដែលមានអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានតាមប្រម៉ាញ់ផ្តិតយករូបភាព គេបាន ឃើញកម្លាំងកងរាជអាវុធហត្ថ ចាប់ក្រៀកឆ្វេងស្តាំ បណ្តើរជនជាប់ចោទបញ្ចូលទៅក្នុង រថយន្តសារ៉ែន ហើយបើកឆ្ពោះទៅកាន់តុលាការ។ ប៉ុន្តែនៅដំណាក់កាល តុលាការ នាព្រឹកថ្ងៃដដែលនេះ គេនៅមិនទាន់ដឹងថា ជនជាប់ចោទ អាចមាន វាសនា រួចផុតពីការឃុំខ្លួន ឬ យ៉ាងណានោះទេ។

ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បាននៅរងចាំមុខតុលាការ ដើម្បីស្វែងរកព័ត៌មានចុងក្រោយ ក្នុងការចុះផ្សាយបន្ត។ ចំណែកមហាជនដែលកំពុងតាមដានរឿងដ៏កក្រើកមួយនេះ ក៏កំពុងរងចាំមើលផងដែរ ថាតើសំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនជាប់ចោទទទួល លទ្ធផលយ៉ាងណា។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ ខ្លួននៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២២ នៅទី ក្រុងភ្នំពេញ គ្រាដែលជននេះ កំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាប ទៅសម្ងំនៅទីនោះ។ ជនរូបនេះជាប់ចោទពីបទ ជេរប្រមាថ ជាសាធារណ: បទប្រើហឹង្សាដោយចេតនា និងបទ ប៉ុនប៉ងមនុស្ស ឃាត៕

អត្ថបទដែលជាប់ទាក់ទង