អាងកញ្ចក់ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅខេត្តសៀមរាបនឹងចាប់បើកដំណើរការឆាប់ៗ នៅថ្ងៃទី១ ខែ វិច្ឆិកា ខាងមុខនេះ

អាងកញ្ចក់ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅខេត្តសៀមរាបនឹងចាប់បើកដំណើរការឆាប់ៗ នៅថ្ងៃទី១ ខែ វិច្ឆិកា ខាងមុខនេះ

ភ្នំពេញ៖  ក្រសួងទេសចរណ៍ បានឱ្យដឹងថា អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម (ANGKOR WILDLIFE & AQUARIUM) នឹងបើកដំណើរការអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។

គម្រោងនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២នេះ។ អាងពិព័រណ៍ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

សួនឧទ្យាននេះ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ…។ល។គម្រោងនេះផ្តោតលើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទ អង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។

បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ ក្រុមហ៊ុននឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង