ចម្ងល់ពលរដ្ឋ ! ភ្ញាក់ផ្អើលដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៀតហើយ
ចម្ងល់ពលរដ្ឋ ! ភ្ញាក់ផ្អើលដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៀតហើយ
ភ្នំពេញ ៖ ចម្ងល់ពលរដ្ឋ ! មានសព្វ មានគ្រប់ហ្មង ចិញ្ចឹមមាន់ឈ្មោលក៏មិនបាន កីឡាស្នូកឃ័រក៏លេងមិនបាន បាល់ទះក៏លេងមិនបាន ខ្ញុំមិនដឹងថា ពេលអស់លោកចុះទៅធ្វើកិច្ចសន្យា បញ្ឈប់គេមិនអោយធ្វើ អាជីវកម្ម សំអាងទៅលើច្បាប់អ្វីទេ ។
សូមអរគុណណាស់ ចំពោះ អាជ្ញាធរ និង សមត្ថកិច្ច ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង ដែលបានខិតខំសស្រាក់សស្រាំយកអស់កម្លាំងកាយកម្លាំងចិត្ត អនុវត្តន៍ដោយម៉ឺងម៉ាត់បទបញ្ជារបស់ថ្នាក់លើ ៕
រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបតារាងបាល់ទះមួយកន្លែង នៅកំពង់ឆ្នំាង
ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចេញសេចក្តីបំភ្លឺ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបតារាងបាល់ទះមួយកន្លែង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ នោះក៏ដោយសារតែកន្លែងលេងបាល់ទះនោះ មានការភ្នាល់ដាក់ប្រាក់រហូតដល់ជិតមួយពាន់ដុល្លារ។
តាមសេចក្តីបំភ្លឺ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើកិច្ចសន្យា និងណែនាំអប់រំដល់ម្ចាស់តារាងបាល់ទះ ឈ្មោះ កែវ ណារី ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឈប់ឱ្យមានការភ្នាល់ចំពោះកីឡា ដែលលេងដើម្បីសុខភាពនេះ។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ បញ្ជាក់ថា ពុំមានការហាមឃាត់នោះទេ ចំពោះកីឡាបាល់ទះ ដែលលេងដើម្បីសុខភាព មានតែលើកស្ទួយដល់វិស័យកីឡាបន្ថែមទៀត៕