ភាពយុត្តិធម៌ជាង១ឆ្នាំកន្លងទៅហើយ មិនមានទាល់តែសោះ  សាច់ញាតិក្រុមគ្រួសារជនរងគ្រោះមានទាំងអ្នកស្លាប់ និងរងរបួសពិការ បន្សល់ទុកកូនកំព្រាម្តាយ ប្តីនៅពោះម៉ាយ បាននាំគ្នាលើកបដា…..  នៅកំពង់ស្ពឺ

ភាពយុត្តិធម៌ជាង១ឆ្នាំកន្លងទៅហើយ មិនមានទាល់តែសោះ  សាច់ញាតិក្រុមគ្រួសារជនរងគ្រោះមានទាំងអ្នកស្លាប់ និងរងរបួសពិការ បន្សល់ទុកកូនកំព្រាម្តាយ ប្តីនៅពោះម៉ាយ បាននាំគ្នាលើកបដា…..  នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២  រង់ចាំភាពយុត្តិធម៌ជាង១ឆ្នាំកន្លងទៅហើយ មិនមានទាល់តែសោះនោះ ទើប សាច់ញាតិក្រុមគ្រួសារជនរងគ្រោះមានទាំងអ្នកស្លាប់ និងរងរបួសពិការ បន្សល់ទុកកូនកំព្រាម្តាយ ប្តីនៅពោះម៉ាយ បាននាំគ្នាលើកបដាជាអក្សរ និងរូបសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីសុំឱ្យមន្ត្រីតុលាការខេត្តកំពង់ស្ពឺជួយរកយុត្តិធម៌ឱ្យពួកគាត់ផង ខណៈដែលតៃកុងរថយន្ត និងមនុស្សពាក់ព័ន្ធមួយចំនួននៅមានសេរីភាព ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា គាត់គឺជាសាច់ញាតិ ក្រុមគ្រួសាររបស់កម្មការិនីរោងចក្រដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកឥដ្ឋបុកជាមួយរថយន្តដឹកកម្មកររោងចក្រកន្លងទៅជាង១ឆ្នាំហើយ ប៉ុន្តែគ្មានដំណោះស្រាយណាមួយ ហើយក្រុមជនរងគ្រោះស្លាប់ និងរងរបួសពិការភាព បន្សល់ទុកកូនកំព្រា ប្តីពោះម៉ាយ មិនទាន់បានយុត្តិធម៌ឡើយ ទើបពួកគាត់មកឈរមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីឱ្យតុលាការនិងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍រកយុត្តិធម៌ដល់ពួកគាត់ផង ។

ប្រជាពលរដ្ឋបានបន្តឱ្យដឹងថា ប្រជាពលរដ្ឋស្លូតត្រង់មិនចង់បានអ្វីឱ្យលើសលុបនោះទេ សុំត្រឹមតែយុត្តិធម៌មកលើជនរងគ្រោះគ្រប់គ្រាន់ពេកហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យសាច់ញាតិក្រុមគ្រួសារជនរងគ្រោះហួសចិត្តជាមួយសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនានា នៅក្នុងខេត្តកំពង់ស្ពឺនោះ ក្តីសង្ឃឹមចាប់ពី១ខែ ២ខែ ៣ខែ រហូតដល់ជិត១ឆ្នាំទៅហើយ មិនទាន់ទទួលបានយុត្តិធម៌នោះទេ ខណៈដែលមនុស្សស្លាប់ចំនួន៤នាក់ រងរបួសធ្ងន់៩នាក់ ២៧នាក់ក៏រងរបួស និងពិការរហូតសព្វថ្ងៃនេះ ហើយតៃកុងរថយន្តដឹកកម្មករ កម្មារិនីក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នោះ និងម្ចាស់រថយន្តដឹកឥដ្ឋ មិនអើពើជាមួយក្រុមគ្រួសារជនរងគ្រោះនិងអ្នកពិការឡើយ ។

សូមរំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកកម្មកររោងចក្រ បុកជាមួយរថយន្តដឹកឥដ្ឋ កាលពីព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះស្លាប់ទី០១,មានឈ្មោះ ជឺ ដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មារិនី រោងចក្រ កាត់សំលៀកបំពាក់ យីហោ (ប៊ឺរី) រស់នៅក្នុងភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បន្សល់ទុកកូនកំព្រា៣នាក់។ ទី០២,ឈ្មោះ ណុប ណារ៉ា ភេទស្រី អាយុ២៩ឆ្នាំ កម្មការិនីរោងចក្រ ( បន្សល់កូនប្រុសកំព្រាម្នាក់ ឈ្មោះ ស៊ុំ ពិសិដ្ឋ អាយុ៦ឆ្នាំ) ។

ទី០៣,ឈ្មោះ ជា នីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មារិនីរោងចក្រ បន្សល់ទុកកូនកំព្រាចំនួន៤នាក់។ និងទី០៤,ឈ្មោះ អាវែង អាយុជាង២០ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំពេជ្រមុន្នី គងពិសី និងមានមនុស្សរង របួសច្រើននាក់ថែមទៀតផង 

អត្ថបទដែលជាប់ទាក់ទង