មនុស្សច្រើនកុះករបាននាំគ្នាចុះមុជទឹក រាវ រកលោកតាចាស់ម្នាក់  សង្ស័យបានលង់ទឹក ស្ថិតនៅភូមិឆ្នុទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

មនុស្សច្រើនកុះករបាននាំគ្នាចុះមុជទឹក រាវ រកលោកតាចាស់ម្នាក់  សង្ស័យបានលង់ទឹក ស្ថិតនៅភូមិឆ្នុទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖  ចៅប្រុសបង្កើតបានឱ្យដឹងថា ខ្លួនបានធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំងមកដល់ផ្ទះវិញ ប្រហែលម៉ោង៩ព្រឹក អត់ឃើញជីតាទេ បានទៅសួរអ្នកជិតខាង គេប្រាប់ថា ឃើញគាត់អង្គុយលើអង្រឹងមុខផ្ទះ មិនឃើញគាត់ទៅណាទៀតទេ។

 នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ មនុស្សច្រើនកុះករបាននាំគ្នាចុះមុជទឹក រាវ រកលោកតាចាស់ម្នាក់  ដោយពួកគេសង្ស័យបានលង់ទឹកស្ថិតនៅភូមិឆ្នុទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។

នៅវេលាម៉ោង១១និង៣០នាទីប្អូនស្រីរបស់ខ្លួនឈ្មោះសេនជីតាក៏ត្រឡប់មកពីសាលារៀនវិញហើយបានប្រាប់ថា  ពេលព្រឹកឪពុកនិងម្ដាយរបស់ខ្លួនបានធ្វើដំណើរទៅខេត្តកំពង់ធំ ខ្លួនក៏បានទៅសាលារៀនផងដែរ ទុកឱ្យជីតាអាយុជាង៧០ឆ្នាំឈ្មោះ កែវ វ៉ាយ ដែលទើបពីខេត្តកំពង់ចាមមកលេងនឹងកូនឱ្យនៅចាំផ្ទះម្នាក់ឯង សុំបញ្ជាក់ថា ផ្ទះនោះត្រូវបានទឹកទន្លេឡើងលិច ពេលធ្វើដំណើទៅណាមកណា ត្រូវឆ្លងតាមបាឡាជ័រ ឱ្យផុតទឹកដែលមានចម្ងាយ ប្រហែលជិត១០០ម៉ែត្រទើបដល់ផ្លូវលេខ៥២។

ក្មួយស្រីបានបន្តទៀតថា នៅវេលាម៉ោង១១និង៣០នាទី ពេលខ្លួនត្រឡប់មកពីសាលា រៀនវិញ មិនឃើញជីតាសោះ រកមិនឃើញ ហៅជីតាមិនឆ្លើយ ឃើញតែស្បែកជើងនៅមាត់ទឹក និងខោជើងវែងនៅក្រោមផ្ទះ ដោយខ្លាចជីតាលង់ទឹក  ក្មួយស្រីក៏បានស្រែកហៅអ្នកជិតខាងឱ្យមកជួយទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

វត្តមានលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូចុះមកពិនិត្យដល់កន្លែងកើតហេតុដោយផ្ទាល់ និងបានធ្វើអន្តរាគមន៍យកម៉ាស៊ីនមុជទឹក ចុះរាវរកបន្ថែម ។ មកដល់វេលាម៉ោង១នុង១០នាទីរសៀល ថ្ងៃដដែលនេះក្រុមរុករកបានប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់គួរអាណោចអាធម៍។  ជនរងគ្រោះត្រូវក្រុមគ្រួសារយកមកដំកល់លើផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង