កូនប្រុសមានជំងឺក្តៅខ្លួន ប៉ុន្តែឪពុកម្តាយនឹកស្មានតែកូនប្រុសផ្តាសាយបន្តិចបន្តួច ហើយរវល់តែឈ្លោះគ្នា មិនបាននាំកូនយកទៅពេទ្យ បណ្តាលឱ្យកូនដែលមានអាយុទើប៨ខែ ស្លាប់
កូនប្រុសមានជំងឺក្តៅខ្លួន ប៉ុន្តែឪពុកម្តាយនឹកស្មានតែកូនប្រុសផ្តាសាយបន្តិចបន្តួច ហើយរវល់តែឈ្លោះគ្នា មិនបាននាំកូនយកទៅពេទ្យ បណ្តាលឱ្យកូនដែលមានអាយុទើប៨ខែ ស្លាប់
សៀមរាប៖ ករណីកើតឡើង នៅក្នុងផ្ទះដីឡូត៍មួយកន្លែង ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបកាលពីព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នំា២០២២។ កូនប្រុសមានជំងឺក្តៅខ្លួន ប៉ុន្តែឪពុកម្តាយនោះនឹកស្មានតែកូនប្រុសផ្តាសាយបន្តិចបន្តួចហើយរវល់តែឈ្លោះគ្នាមិនបាននាំកូនយកទៅពេទ្យបណ្តាលឱ្យកូនដែលមានអាយុទើប៨ខែបាត់បង់ជីវិត។
ប្រជាពលរដ្ឋដែលនៅជិតខាងបានឱ្យដឹងថា ទារកដែលស្លាប់ជាកូននៅក្នុងគ្រួសារក្រីក្រហើយបានឈឺប៉ុន្មានថ្ងៃហើយ ហើយមិនបាននាំកូនទៅពេទ្យ។
ម្តាយសពឈ្មោះ រឿន ស្រីណា អាយុ៣៧ឆ្នាំ និង ប្តី ឈ្មោះ ហឿល ហាន់ អាយុ៣៧ឆ្នាំ មុខរបរអ្នកដាក់អន្ទាក់សត្វ ស្ថិតនៅក្នុងភូមិកន្ត្រក ។ទារកដែលស្លាប់ឈ្មោះ ហាន់ កោប អាយុ ៨ខែ ស្លាប់ដោយសារឈឺគ្រុនផ្តាសាយ រាកផង ក្អួត ផងប្រាំថ្ងៃមកហើយ ដោយមិនបានយកទៅពេទ្យទេព្រោះគិតថាឈឺធម្មតានិងប្តីប្រពន្ធនេះតែងតែឈ្លោះគ្នាជារៀងរាល់ថ្ងៃ៕