សម្រេចចេញដីការឃុំខ្លួនអនុប្រធានការិយាល័យ នីតិកម្មមន្ត្រីសាលាស្រុកលើកដែក និងបក្សពួកជាជនជាតិវៀតណាម ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ការទិញពេស្យាចារកុមារ»
សម្រេចចេញដីការឃុំខ្លួនអនុប្រធានការិយាល័យ នីតិកម្មមន្ត្រីសាលាស្រុកលើកដែក និងបក្សពួកជាជនជាតិវៀតណាម ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ការទិញពេស្យាចារកុមារ»
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនអនុប្រធានការិយាល័យនីតិកម្មមន្ត្រីសាលាស្រុកលើកដែក និងបក្សពួកជាជនជាតិវៀតណាម ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ការទិញពេស្យាចារកុមារ» តាមមាត្រា៣៤ កថាខណ្ឌ២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ ដែលប្រព្រឹត្តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះនេះ ឈ្មោះ រ៉េត ស្រីវីន ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនត្រូវចោទទី១- ឈ្មោះ ម៉ន សិលា ភេទប្រុស អាយុ៣៥មុខរបរអនុប្រធានការិយាល័យនីតិកម្មមន្ត្រីសាលាស្រុកលើកដែក ទីលំនៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល និងទី២- ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។
នៅប្រហែលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយពូឈ្មោះ សិលា នៅត្រើយខាងកើត ក្នុងហាងឈ្មោះ «អមតៈ» ហើយស្រីនាថ និងឈ្មោះសិលា បានបង្ខំក្មេងស្រីរងគ្រោះអោយផឹកស្រាបៀរ រហូតដល់ស្រវឹង ហើយនិយាយប្រាប់ក្មេងស្រីរងគ្រោះថា នឹងជូនត្រឡប់មកផ្ទះវិញ។ តែបែរជាជូនក្មេងស្រីរងគ្រោះចូលផ្ទះសំណាក់ឈ្មោះ «វិសាល រង្សី» នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ហើយឈ្មោះសិលា ក៏បានក្រៀកក្មេងស្រីរងគ្រោះចូលបន្ទប់ បន្ទាប់ឈ្មោះសិលា បានផ្ដួលក្មេងស្រីរងគ្រោះទៅលើពូក និងធ្វើសកម្មភាពរំលោ.ភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។
បន្ទាប់មកប្រហែលជា០២ទៅ០៣ថ្ងៃក្រោយមក ឈ្មោះសិលា ក៏បានហៅទូរស័ព្ទមកស្រីនាថឱ្យបបួលក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង «អមតៈ» បន្ទាប់មកឈ្មោះសិលា ក៏ជូនក្មេងស្រីរងគ្រោះទៅផ្ទះរបស់គាត់ ដោយបម្រុងចាប់រំលោ.ភក្មេងស្រីរងគ្រោះម្ដងទៀត តែក្មេងស្រីរងគ្រោះក៏បានរត់ពួនក្រោមសាឡុង ពេលនោះឈ្មោះ សិលា ក៏ងាកទៅរកស្រីនាថវិញដោយស្រីនាថយល់ព្រមជាមួយឈ្មោះសិលា ហើយឈ្មោះសិលា ក៏បានជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះស្រីនាថវិញនៅម៉ោងប្រហែល០៣ទៀបភ្លឺ។ ស្រីនាថក៏បានបបួលក្មេងស្រីរងគ្រោះថា ទៅភ្នំពេញដើម្បីរកការងារធ្វើ តែស្រីនាថនិយាយថា ទៅហាងផឹកស្ពាយសិនទៅ បន្ទាប់ពីផឹកអស់០២ដប ក្មេងស្រីរងគ្រោះមានអារម្មណ៍ថា វិលមុខ ហើយឈ្មោះសិលាក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយក្មេងស្រីរងគ្រោះមើលទៅដូចជាផ្ទះសំណាក់ ពេលនោះឈ្មោះ ទឹង ក៏បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ ហើយនិយាយថា «សុំមួយ សុំមួយ» តែក្មេងស្រីរងគ្រោះមិនព្រម រួចឈ្មោះ ទឹង ក៏បានចាប់បង្ខំ និងរំលោ.ភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង ៕