បង្ក្រាបករណីឆក់យកខ្សែ(ក) ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
បង្ក្រាបករណីឆក់យកខ្សែ(ក) ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ខេត្តស្វាយរៀង : នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាកម្លាំចម្រុះ បង្ក្រាបករណីឆក់ ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បង្កដោយជនសង្ស័យ ០១នាក់ ស្រី អាយុ ៣៤ឆ្នាំ បានធ្វើសកម្មភាពឆក់យកខ្សែ(ក) ០១ខ្សែរបស់ជនរងគ្រោះ ០១នាក់ ស្រី អាយុ ២៣ឆ្នាំ ដែលពរកូនអាយុ ១៨ ខែ មានពាក់ខ្សែក ផ្លាកទីន ទម្ងន់ ១ ជីកន្លះដែលកំពុងទស្សនាក្នុងកម្មវិធីប្រណាំងទូកខេត្តស្វាយរៀង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕