ពិតជាត្រីងៀតឆ្លៀតពងប្រាកដមែន ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ បានបញ្ជាឱ្យកូនចៅក្រោមអំណាចរបស់ខ្លួនដើរទារលុយពីអ្នកលក់ដូរក្នុង១មួយកន្លែង ស្មើនឹងចំនួន២០០០រៀលក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ  ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចកំពុងឃាត់ខ្លួន

ពិតជាត្រីងៀតឆ្លៀតពងប្រាកដមែន ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ បានបញ្ជាឱ្យកូនចៅក្រោមអំណាចរបស់ខ្លួនដើរទារលុយពីអ្នកលក់ដូរក្នុង១មួយកន្លែង ស្មើនឹងចំនួន២០០០រៀលក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ  ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចកំពុងឃាត់ខ្លួន

កណ្តាល៖ នេះបើតាមប្រភពព័ត៌មានដែល ទើបទទួលបាននៅល្ងាចថ្ងៃទី៣០ ខែតុលានេះ។ ពិតជាត្រីងៀតឆ្លៀតពងប្រាកដមែន ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ បានបញ្ជាឱ្យកូនចៅក្រោមអំណាចរបស់ខ្លួនដើរទារលុយពីអ្នកលក់ដូរក្នុង១មួយកន្លែងស្មើនឹងចំនួន២០០០រៀលក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខណៈពេលដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំពុងតែសប្បាយរីករាយជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងបងប្អូនចំណុះទូក ង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។

ជនល្មើសជាកូនចៅរបស់លោកចៅសង្កាត់តាខ្មៅ ជៀម ខូយ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់និងកំពុងសួរនាំតាមនីតិវិធីនៅទីបញ្ជាការស្រាលនាមាត់ទន្លេក្រុងតាខ្មៅនាល្ងាចថ្ងៃទី៣០ តុលានេះ។

ជុំវិញករណីនេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បាននៅឡើយទេ ដោយទូរស័ព្ទចូលហើយ គ្រាន់តែសារព័ត៌មានសួរពាក់ព័ន្ធករណីនេះ លោក ជៀម ខូយ ក៏ចុចផ្ដាច់ប្រព័ន្ធទូរស័ព្ទ។

គួរជម្រាបជូនថា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីជាការអបអរសាទរនៅព្រះរាជពិធីអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែខាងពេលខាងនោះ ក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត៕

អត្ថបទដែលជាប់ទាក់ទង