គិតត្រឹមម៉ោង ៩យប់ ម៉ោងនៅកូរ៉េ ករណីមនុស្សរត់ជាន់គ្នា គាបគ្នាស្លាប់ នៅប្រទេសកូរ៉េ គឺអ្នកស្លាប់បានកើនដល់ចំនួន ១៥៦នាក់

គិតត្រឹមម៉ោង ៩យប់ ម៉ោងនៅកូរ៉េ ករណីមនុស្សរត់ជាន់គ្នា គាបគ្នាស្លាប់ នៅប្រទេសកូរ៉េ គឺអ្នកស្លាប់បានកើនដល់ចំនួន ១៥៦នាក់

សាធារណរដ្ឋកូរ៉េ : គិតត្រឹមម៉ោង ៩យប់ ម៉ោងនៅកូរ៉េ ករណីមនុស្សរត់ជាន់គ្នាផង គាបគ្នាផងស្លាប់ នៅប្រទេសកូរ៉េកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ គឺអ្នកស្លាប់បានកើនដល់ចំនួន ១៥៦នាក់ ។ នេះបើយោងតាមការលើកឡើងពី លោក ហេង សួរ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងនីតិសម្បទា នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា, ក្នុងនោះ៖
– ជនជាតិកូរ៉េ ១៣៣នាក់
– ជនបរទេស ២៣នាក់ មាន ១៤ជាតិសាសន៍
ក្នុងនោះ ចិន ៤នាក់, អុីរ៉ង់ ៤នាក់, រុស្សី ៣នាក់, ជប៉ុន២នាក់, (អាមេរិក បារាំង អូស្រា្តលី វៀតណាម អ៊ូបេគីស្ថាន ណ័រវ៉េ កាហ្សាស្ថាន ស្រីលង្កា ថៃ និងអូទ្រីស ) ១នាក់។ ដោយឡែក មិនមានជនជាតិខ្មែរស្លាប់ ឬរងរបួសទេ។
សូមបញ្ជាក់ថា, ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសកាន់ទុក្ខទូទាំងប្រទេសចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី៥ខែវិច្ឆិកា
នៅព្រឹកថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាស កាន់ទុក្ខទូទាំងប្រទេសរយៈពេលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ខែវិច្ឆិកាចំពោះជនរងគ្រោះស្លាប់នៅក្នុងរាត្រី Hallowween ក្នុងតំបន់ Itaewon រដ្ឋធានីសេអ៊ូល ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។
ប្រធានាធិបតី Yoon Suk-yeol បានបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតីដែលទទួលបន្ទុកពីសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ បេះដូងរបស់ខ្ញុំពិតជាឈឺចាប់ តក់ស្លុតចំពោះការឈឺចាប់ទាំងនោះ»។


មកទល់ពេលនេះមានមនុស្ស ១៥១នាក់ស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះមាន ១៩នាក់រងរបួសធ្ងន់ អាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត ។ ភាគច្រើនអ្នករងគ្រោះមានអាយុប្រមាណ២០ឆ្នាំ ។ តាមតួលេខពីរដ្ឋាភិបាលមានជនបរទេស១៩នាក់ ។ នេះជាករណីគ្រោះថ្នាក់ស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីករណីលេចសាឡាង កាលពីឆ្នាំ២០១៤ សម្លាប់មនុស្ស ៣០៤នាក់។
តាមការប្រកាសរបស់រដ្ឋាភិបាល អ្នកស្លាប់ដោយសារតែការប្រជ្រៀតជាន់លើគ្នា មានជនរងគ្រោះ ៩០%ហើយបានកំណត់អត្តសញ្ញាណ ក្នុងនោះមានជនជាតិវៀតណាម្នាក់ផងដែរ។ ចំណែកជនបរទេសផ្សេងទៀតដែលស្លាប់ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណថាមកពីប្រទេសណាខ្លះនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង