ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Nalgae ដែលវាយប្រហារហ្វីលីពីនបានកើនឡើងដល់ ៩៨នាក់ ខណៈដែលមនុស្សជាង ៦០នាក់ទៀតនៅបន្តបាត់ខ្លួន

ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Nalgae ដែលវាយប្រហារហ្វីលីពីនបានកើនឡើងដល់ ៩៨នាក់ ខណៈដែលមនុស្សជាង ៦០នាក់ទៀតនៅបន្តបាត់ខ្លួន

ហ្វីលីពីន ៖ នេះបើយោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិនៅថ្ងៃទី ៣១ តុលា ឆ្នំា២០២២នេះ។ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Nalgae ដែលវាយប្រហារហ្វីលីពីនបានកើនឡើងដល់ ៩៨នាក់ ខណៈដែលមនុស្សជាង ៦០នាក់ទៀតនៅបន្តបា.ត់ខ្លួន។
ជនរងគ្រោះជាងពាក់កណ្តាលស្លា.ប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបង្កឡើងដោយព្យុះដែលបានបំផ្លាញភូមិជាច្រើននៅភាគខាងត្បូងកោះ Mindanao កាលពីថ្ងៃសុក្រកន្លងទៅនេះ។
លោក Naguib Sinarimbo ប្រធានការពារជនស៊ីវិលនៃតំបន់ Bangsamoro លើកោះ Mindanao បាននិយាយថា «យើងបានផ្លាស់ប្តូរពីប្រតិបត្តិការស្វែងរក និងសង្គ្រោះ ទៅជាប្រតិបត្តិការស្វែងរកសាកស.ពវិញដោយសារតែឱកាសនៅរស់រានមានជីវិតមានតិចតួច បន្ទាប់ពីប្រតិបត្តិការរយៈពេល ២ថ្ងៃ»។


ចំនួនអ្នកស្លា.ប់ទំនងជានឹងកើនឡើង ខណៈមនុស្សចំនួន ៦៣នាក់នៅបន្តបា.ត់ខ្លួន។
ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកតាមល្បាប់ភក់ និងគំនរបាក់បែក អ្នកនៅរស់រានមានជីវិតបានបន្តកិច្ចការសម្អាតផ្ទះសម្បែងរបស់ពួកគេ។
សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះដ៏សាហាវ និងបំផ្លិចបំផ្លាញ កាន់តែមានថាមពលកាន់តែខ្លាំង នៅពេលដែលពិភពលោកកាន់តែក្តៅ ដោយសារតែការប្រែប្រួលអាកាសធាតុ។
អ្នកព្យាករណ៍អាកាសធាតុរដ្ឋបានព្រមានថា ព្យុះត្រូពិចមួយទៀតកំពុងធ្វើដំណើរឆ្ពោះទៅរកប្រទេសហ្វីលីពីន ទោះបីជាព្យុះ Nalgae បានរំកិលឆ្លងកាត់សមុទ្រចិនខាងត្បូងក៏ដោយ៕ (យោងតាមប្រភព៖ AFP)

អត្ថបទដែលជាប់ទាក់ទង