ក្រុមជនសង្ស័យវាយប្លន់ ទទួលផលចោរកម្ម និងអំពើហិង្សាដោយចេតនាចំនួន១០នាក់ ក្នុង២ករណីផ្សេងគ្នា

ក្រុមជនសង្ស័យវាយប្លន់ ទទួលផលចោរកម្ម និងអំពើហិង្សាដោយចេតនាចំនួន១០នាក់ ក្នុង២ករណីផ្សេងគ្នា

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២  ក្រុមជនសង្ស័យវា.យប្លន់ ទទួលផលចោរកម្ម និងអំពើហិ.ង្សាដោយចេតនាចំនួន១០នាក់ក្នុង២ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន រួចចាប់កោសក់ហើយបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។

ជនសង្ស័យ១០នាក់ មាន២ករណីផ្សេងគ្នា ដែលក្នុងនោះករណីទី១ លួចមានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តហិ.ង្សា (ព្រួតគ្នាយកដាវកាំបិតកា.ប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ) និងទទួលផលចោរកម្មចំនួន៧នាក់ និងករណីទី២ អំពើហិ.ង្សា ដោយចេតនា មានស្ថានទង្ងន់ទោស (ដោយជិះម៉ូតូបំបុកជនរងគ្រោះ រួចនាំគ្នាយកមួកសុវត្ថិភាព ដៃ ជើងព្រួតគ្នាវា.យទៅលើជនរងគ្រោះ) ចំនួន៣នាក់។

ជនសង្ស័យដែលវាយប្លន់យកម៉ូតូក្នុងករណីទី១ មានដូចជា ៖ ១- ឈ្មោះ សួន មុន្នីវឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកដឹកជញ្ជូនទំនិញ, ២- ឈ្មោះ ជា បូណាធីស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ, ៣- ឈ្មោះ សុខ សុភី ភេទប្រុសអាយុ១៨ឆ្នាំ, ៤- ឈ្មោះ សែតរ៉ាវី ភេទប្រុសអាយុ១៨ឆ្នាំ, ៥- ឈ្មោះ រ៉េត ការិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ, ៦- ឈ្មោះ ញាន សុថាន ភេទប្រុស អាយុ១៨ឆ្នាំ និង៧- ឈ្មោះ ភូ សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជាជាងជួលជុលម៉ូតូ។

ជនសង្ស័យនេះ ត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោងប្រមាណ១២យប់រំលងអធ្រាត្រចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យ រួមទាំងបក្សពួកទាំងអស់៩នាក់បាននាំគ្នាធ្វើសកម្មភាពលួច មានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តហិ.ង្សា (ព្រួតគ្នាយកដាវកាំបិតកា.ប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ) កាលពីវេលាម៉ោងប្រមាណ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២២ នៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ នៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ។ ហើយនៅក្នុងសកម្មភាពនេះ ជនសង្ស័យបានប្លន់យកម៉ូតូម៉ាកហុងដា ស៊េរី២០១៩ មួយគ្រឿង ពាក់ស្លាក់លេខ កំពង់ស្ពឺ ១O.៦៦១១ បានសម្រេច និងកា.ប់នឹងកាំបិតប៉័ងតោង បណ្តាលអោយជនរងគ្រោះដេរចំនួន៨ថ្នេរ។

តាមនគរបាលអោយដឹងទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា «កន្លងមក ខ្លួនបានធ្វើសកម្មភាពប្លន់បានចំនួន៤លើក យកម៉ូតូបានចំនួន៤គ្រឿង និងលើកចុងក្រោយបន្ទាប់ពីកា.ប់ប្លន់យកម៉ូតូបាន១ថ្ងៃ ក៏ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង»។

ដោយឡែកករណីទី២វិញ គឺករណីអំពើហិ.ង្សាដោយចេតនា មានស្ថានទង្ងន់ទោស (ដោយជិះម៉ូតូបំបុកជនរងគ្រោះ រួចនាំគ្នាយកមួកសុវត្ថិភាព ដៃ ជើង ព្រួតគ្នាវា.យទៅលើជនរងគ្រោះ) ហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចបុរីពិភពថ្មី ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ បន្ទាប់ពីធ្វើសកម្មភាពប្រើហិ.ង្សាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី១។

ជនសង្ស័យទាំង៣នាក់នេះ រួមមាន ៖ ១- ឈ្មោះ ឌឹម វិត្ថារ៉ះ ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាន សុវិសាល ភេទប្រុស អាយុ១៨ឆ្នាំ និង៣- ឈ្មោះ ប្រុស ពុទ្ធិណា អាយុ១៨ឆ្នាំ។

ជនសង្ស័យសរុបទាំង១០នាក់ខាងលើ ក្នុងករណី២ផ្សេងគ្នានោះ ត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបង្ហាញមុខជាសាធារណៈរួច៕

អត្ថបទដែលជាប់ទាក់ទង