ចាប់ខ្លួនមនុស្ស៩នាក់ ពាក់ព័ន្ធនឹងការដាច់ស្ពានយោល «Julto Pul» កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅនេះ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៤១នាក់
ចាប់ខ្លួនមនុស្ស៩នាក់ ពាក់ព័ន្ធនឹងការដាច់ស្ពានយោល «Julto Pul» កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅនេះ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៤១នាក់
ឥណ្ឌា ៖ នេះបើតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ គួររំលឹកថា សោកនាដកម្ម! ដា.ច់ស្ពានយោលទើបជួសជុលរួច អ្នកដំណើរ៤០០នាក់ជួបគ្រោះ (វីដេអូ) ។ ប៉ូលិសក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌាបានចាប់ខ្លួនមនុស្ស៩នាក់ ពាក់ព័ន្ធនឹងការដា.ច់ស្ពានយោល «Julto Pul» កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅនេះ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៤១នាក់។
មនុស្ស៤នាក់ ក្នុងចំណោមមនុស្សត្រូវបានចាប់ខ្លួនទាំង៩នាក់ គឺជាបុគ្គលិកក្រុមហ៊ុនដែលបានចុះកិច្ចសន្យាថែទាំស្ពានយោលបង្កជាសោដនាកម្មយ៉ាងរន្ធត់នៅក្នុងទីក្រុង Morbi។
ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងស្ថិតក្នុងកម្រិតទាប ដោយកុមារ ស្ត្រី និងមនុស្សចាស់ជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។ ខណៈដែលស្ពានយោលអាយុកាល១៤២ឆ្នាំ ប្រវែង២៣០ម៉ែត្រនៅលើទន្លេ Machchhu ត្រូវបានសាងសង់ក្នុងឆ្នាំ១៨៨០ អំឡុងការដាក់អាណានិគមរបស់អង់គ្លេសនៅឥណ្ឌា ដែលជាកន្លែងទាក់ទាញអ្នកទេសចរណ៍ក្នុងស្រុកដ៏សំខាន់មួយនេះ ទើបតែត្រូវបានបើកដំណើរការឡើងវិញកាលពីសប្តាហ៍មុន បន្ទាប់ពីបានជួសជុលរួចរាល់។
ប៉ូលិសស៊ើបអង្កេតគ្រោះមហន្តរាយរបស់ឥណ្ឌាបាននិយាយថា មនុស្ស៩នាក់ ដែលត្រូវបានចាប់ខ្លួនគឺសុទ្ធតែមានទំនាក់ទំនងជាមួយក្រុមហ៊ុន Oreva ដែលជាក្រុមហ៊ុនបានចុះកិច្ចសន្យា ដើម្បីថែទាំ និងដំណើរការស្ពានយោល Julto Pul។
លោក Ashok Kumar Yadav ដែលជាមន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយថា អ្នកត្រូវបានចាប់ខ្លួនកំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដែលជាប់ពិរុទ្ធ មិនពាក់ព័ន្ធនឹងឃាតកម្មនោះទេ។ ហើយក្នុងចំណោម៩នាក់នេះ ២នាក់ធ្វើការជាអ្នកគ្រប់គ្រង ហើយ២នាក់ទៀត ធ្វើការជាស្មៀនកក់សំបុត្រនៅឯការដ្ឋានស្ពាន។ ចំណែកជនជាប់ចោទ៥នាក់ផ្សេងទៀតរួមមានមនុស្ស២នាក់បានចុះកិច្ចសន្យាជួសជុលសំណង់ព្រមទាំងផ្នែកសន្តិសុខនៅស្ពាន។
ពាក់ព័ន្ធបញ្ហានេះ មិនមានការឆ្លើយតបភ្លាមៗពីសំណាក់ក្រុមហ៊ុន Oreva ចំពោះព័ត៌មាននៃការចាប់ខ្លួននោះទេ។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនបានបង្ហើបប្រាប់កាសែត Indian Express ថា ក្រុមហ៊ុនកំពុងរង់ចាំព័ត៌មានលំអិតបន្ថែមអំពីស្ពានយោលដែលបានដាច់៕ (ដកស្រង់ចេញពី BBC)