ក្មេងបានមកលេង នៅមុខកុដ្ឋរបស់ព្រះសង្ឃ និងក្បែរស្រះទឹក បានជ្រុះប៊ិច បន្ទាប់មកក៏ឱនរើស តែបានជ្រុលជើងច្រឡោតរអិលធ្លាក់ទឹក ក៏លង់ទឹកស្លាប់ នៅបាត់ដំបង
ក្មេងបានមកលេង នៅមុខកុដ្ឋរបស់ព្រះសង្ឃ និងក្បែរស្រះទឹក បានជ្រុះប៊ិច បន្ទាប់មកក៏ឱនរើស តែបានជ្រុលជើងច្រឡោតរអិលធ្លាក់ទឹក ក៏លង់ទឹកស្លាប់ នៅបាត់ដំបង
ខេត្តបាត់ដំបង ៖ នៅ ល្ងាច ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ឋិតក្នុងបរិវេណវត្តពោធិ៍វាល ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កុមាររងគ្រោះមានឈ្មោះ សឺន មុន្នីសុខសម្បត្តិ អាយុ ០៨ឆ្នាំ រស់នៅឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
មុនដំបូងគេឃើញក្មេងជនរងគ្រោះបានមកលេងនៅមុខកុដ្ឋរបស់ព្រះសង្ឃ និងក្បែរស្រះទឹក ភ្លាមនោះបានជ្រុះប៊ិច បន្ទាប់មកក៏ឱនរើស តែបានជ្រុលជើងច្រឡោតរអិលធ្លាក់ទឹកដែលមានជម្រៅជ្រៅក៏លង់ទឹកស្លាប់តែម្តង ទោះមានព្រះសង្ឃលោតចុះទៅជួយក៏មិនទាន់។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យបញ្ជាក់ថា កុមាររងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។
ក្រោយពីកម្លាំងជំនាញពិនិត្យរួចសាកសពក៏បានប្រគល់ទៅឲ្យលោកយាយ ត្រូវជាជីដូនយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី