ស្រាវជ្រាវ និងឆែកឆេរឃ្លាំងស្កុក និងចែកចាយគ្រឿងអគ្គីសនី ចំនួន ២ទីតាំង សង្ស័យថា មិនមានអនុលោមភាពទៅតាមបទប្បញ្ញតិ្ត ដែលមានចែង
ស្រាវជ្រាវ និងឆែកឆេរឃ្លាំងស្កុក និងចែកចាយគ្រឿងអគ្គីសនី ចំនួន ២ទីតាំង សង្ស័យថា មិនមានអនុលោមភាពទៅតាមបទប្បញ្ញតិ្ត ដែលមានចែង
ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ បានត្រួតពិនិត្យទំនិញនៅតាមទីផ្សារស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ កាលពីថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ។ សកម្មភាពនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកទំនិញមិនមានអនុលោមភាពដែលអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាពលរដ្ឋមិនមានស្ថេរភាពនៅក្នងសហគមន៍។ តាមលទ្ធផលត្រួតពិនិត្យគឺមានទំនិញខូចគុណភាពចំនួន ១០គីឡូក្រាមដែលមន្រ្តីជំនាញដកហូតបាន និងពិន័យទៅតាមនីតិវិធី។
មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយក្រុមចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាបានចុះស្រាវជ្រាវ និងឆែកឆេរឃ្លាំងស្កុកនិងចែកចាយគ្រឿងអគ្គីសនីចំនួន ២ទីតាំង ដោយសង្ស័យថាមិនមានអនុលោមភាពទៅតាមបទប្បញ្ញតិ្តដែលមានចែង។ ជាលទ្ធផលមន្រ្តីជំនាញបានពិន័យអន្តរការណ៍ក្រោយរកឃើញថាមិនមានអនុលោមភាពតាមបទប្បញ្ញតិ្តជាធរមាន។
សូមជម្រាបជូនថា មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ និងអនុវត្តច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ៕