តើហេតុផលនេះ បងប្អូនទទួលយកបានទេ?  បុរសដៃដល់ បានចូលសារភាព ហើយអះអាងថា ខ្លួនឃើញ សមត្ថកិច្ចស៊ីវិល ដេញជនសង្ស័យ ស្រែកថា «ចោរៗ» ក៏ត្រូវខ្លួន ដកកាំភ្លើងបាញ់គំរាម តែបែរជាត្រូវជនសង្ស័យ ១គ្រាប់ ស្លាប់ (ហេតុផលណាក៏ដោយ នេះគឺជាទោសឃាតកម្ម ដែលជនដៃដល់ ព្យាយាមទាញមកធ្វើជារឿងឃាតកម្ម ដោយអចេតនា)

តើហេតុផលនេះ បងប្អូនទទួលយកបានទេ?  បុរសដៃដល់ បានចូលសារភាព ហើយអះអាងថា ខ្លួនឃើញ សមត្ថកិច្ចស៊ីវិល ដេញជនសង្ស័យ ស្រែកថា «ចោរៗ» ក៏ត្រូវខ្លួន ដកកាំភ្លើងបាញ់គំរាម តែបែរជាត្រូវជនសង្ស័យ ១គ្រាប់ ស្លាប់ (ហេតុផលណាក៏ដោយ នេះគឺជាទោសឃាតកម្ម ដែលជនដៃដល់ ព្យាយាមទាញមកធ្វើជារឿងឃាតកម្ម ដោយអចេតនា)

ភ្នំពេញ៖  គេអះអាងថា យុវជន ដែលត្រូវអ្នកជិះឡាន ឡិចស៊ីស ៥៧០ បាញ់សម្លា.ប់នោះ មានឈ្មោះ រិទ្ធី ចិត្រា អាយុ ២៤ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្លូវលំ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គេអះអាងថា យុវជនរងគ្រោះនេះ ជាមុខសញ្ញាចោរគាស់ផ្ទះ។

បុរសម្នាក់ ខ្ទង់អាយុ ៤០ឆ្នាំជាង ជិះឡាន Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-7799 បានដកកាំភ្លើងបាញ់សម្លា.ប់យុវជនម្នាក់ ជិះម៉ូតូ កណ្តាលថ្ងៃត្រង់ នៅជិតសាលារៀន IU ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុប៉ុន្មានម៉ោង បុរសដៃដល់ បានចូលសារភាព ហើយអះអាងថា ខ្លួនឃើញ សមត្ថកិច្ចស៊ីវិល ដេញជនសង្ស័យ ស្រែកថា «ចោរៗ» មកដល់ចំណុចរថយន្តរបស់ខ្លួន ខ្លួនក៏ឈប់រថយន្ត ជួយកាក់ជនសង្ស័យ ហើយជនសង្ស័យ បានប្រឹងគេច ក៏ត្រូវខ្លួន ដកកាំភ្លើងបាញ់គំរាម តែបែរជាត្រូវជនសង្ស័យ ១គ្រាប់ ស្លាប់តែម្ដងទៅ។

បុរសដែលបាញ់សម្លា.ប់យុវជនម្នាក់ ដោយអះអាងថា ជាជនសង្ស័យ នៅខណ្ឌសែនសុខនោះ នៅរសៀលថ្ងៃទី២វិច្ឆិកានេះ បានចូលខ្លួន ទទួលទោស ហើយត្រូវបានប៉ូលិសប៉ុស្តិ៍សង្កាត់ បញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

 ប៉ូលិសបានស្រង់ចម្លើយសារភាពរបស់បុរស ដែលមានកាំភ្លើងបាញ់យុវជនរងគ្រោះ មកបញ្ជាក់ថា មុនកើតហេតុ គាត់បានបើកបររថយន្តរបស់គាត់ ម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-7799 មកដល់ចំនុចកើតហេតុ ឃើញសមត្ថកិច្ចស៊ីវិល ដេញជនសង្ស័យ ស្រែកថា «ចោរៗ» មកដល់ចំណុចរថយន្តរបស់គាត់ គាត់ក៏ឈប់រថយន្ត ជួយកាក់ជនសង្ស័យ ហើយជនសង្ស័យបានប្រឹងគេច គាត់ក៏ដកកាំភ្លើងបាញ់គំរាម តែបែរជាត្រូវជនសង្ស័យ ១គ្រាប់ ស្លា.ប់តែម្តងទៅ។

ចម្លើយសារភាពរបស់ជនដៃដល់នេះ ហាក់ដូចជាធ្វើឱ្យមហាជនមិនអស់ចិត្ត ។ ម្យ៉ាង តើបុរសបើកបរឡានទំនើប ឡិចស៊ីសនោះ ធ្វើការងារអ្វី បានជាមានកាំភ្លើងជាប់ខ្លួន ដកបាញ់គេឯងដូច្នេះ? តើពិតជាមានជនស៊ីវិល ជាសមត្ថកិច្ច ដេញតាមយុវជនរងគ្រោះ ដែលជិះម៉ូតូ ត្រូវជនដៃដល់បាញ់សម្លា.ប់មែនឬទេ? ក្នុងហេតុផលណាក៏ដោយ នេះគឺជាទោសឃាតកម្ម ដែលជនដៃដល់ ព្យាយាមទាញមកធ្វើជារឿងឃាតកម្ម ដោយអចេតនា។ ដូច្នេះគួរតែផ្តល់យុត្តិធម៌ដល់យុវជនរងគ្រោះផង បើទោះបីជាយុវជននោះ ជាមុខសញ្ញាចោរគាស់ផ្ទះមែន ក៏មិនត្រូវបុរសអ្នកមាននោះ កាត់ទោសប្រហារជីវិតគ្នាដូច្នេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង