ឪពុករងរបួសធ្ងន់ ឯកូនស្រីរងរបួសស្រាល ករណីគ្រោះអគ្គិភ័យមួយ ដែលបង្កឡើងដោយសារផ្ទុះបំពង់ហ្គាស
ឪពុករងរបួសធ្ងន់ ឯកូនស្រីរងរបួសស្រាល ករណីគ្រោះអគ្គិភ័យមួយ ដែលបង្កឡើងដោយសារផ្ទុះបំពង់ហ្គាស
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០១ វិច្ឆិកា ២០២២ ឪពុករងរបួសធ្ងន់ ឯកូនស្រីរងរបួសស្រាល ក្នុងករណីគ្រោះអគ្គិភ័យមួយដែលបង្កឡើងដោយសារផ្ទុះបំពង់ហ្គាស ។
ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះតូបលក់អីវ៉ាន់ចំនួន១ខ្នង ដែលមានទទឹង៥ម៉ែត្រគុណ៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ស្ថិតនៅត្រង់ចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ម្ចាស់ផ្ទះខាងលើមានឈ្មោះ គ្រីម អ៊ីសារ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិចាម មានប្រពន្ធឈ្មោះ អែល ម៉ៃ អាយុ៤៥ឆ្នាំ ជាជនជាតិចាម ទាំង២នាក់មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ករណីគ្រោះអគ្គិភ័យនេះ កើតឡើងគឺមកពីផ្ទុះបំពង់ហ្គាស ធ្វើឱ្យឆាបឆេះសន្ធោសន្ធៅ បណ្តាលឲ្យរងរបួសចំនួន២នាក់ រួមមាន ៖ ១-ឈ្មោះ គ្រីម អ៊ីសារ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចាម ត្រូវជាម្ចាស់ផ្ទះ រងបួសធ្ងន់ និង២- ឈ្មោះ អ៊ីសារ នីរ៉ា ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាកូនរបស់ម្ចាស់ផ្ទះ។
ចំណែកសម្ភារៈដែលខូចខាតរួមមាន ៖ ១- អីវ៉ាន់ចាប់ហួយមួយចំនួន, ២- គ្រឿងសង្ហារឹមតុបាយ១ឈុត (ប្រភេទសុក្រំ), ៣- ខ្សែភ្លើងអគ្គិសនី១ខ្សែ, ៤-ម៉ូទ័របញ្ចូលហ្គាស់ចំនួន០១, ៥-ទូរទឹកកកចំនួន០១, ៦- ទូរស័ព្ទ២គ្រឿង, ៧- ប្រាក់រៀលចំនួន៦លានរៀល, ៨- បំពង់ហ្គាស់ធំវែងចំណុះ៤៨គីឡូចំនួន០៤, ៩- បំពង់ហ្គាសធំខ្លីចំណុះ១៣គីឡូចំនួន១៣ធុង និង១០- កំប៉ុងហ្គាសតូចចំនួន១០០កំប៉ុងផងដែរ។ ជនរងគ្រោះទាំង២នាក់នេះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕