គ្រោះថ្នាក់ចរាចរណ៍ បុគ្គលិកធនាគារម្នាក់ និងបុរសអ្នករត់ម៉ូតូឌុបម្នាក់ ស្លាប់ នៅឆ្នេរព្រែកត្រែង នៅព្រះសីហនុ

គ្រោះថ្នាក់ចរាចរណ៍ បុគ្គលិកធនាគារម្នាក់ និងបុរសអ្នករត់ម៉ូតូឌុបម្នាក់ ស្លាប់ នៅឆ្នេរព្រែកត្រែង នៅព្រះសីហនុ

 

នៅព្រះសីហនុ ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នំា២០២២នេះ បុរស២នាក់ ភាគីខាងម៉ូតូបានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍បុកជាមួយឡានដឹកទំនិញធុនធំ នៅផ្លូវទៅ ស្រុកស្ទឹងហាវ ម្តុំឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៣ សង្កាត់១ ។
ជនរងគ្រោះទី១ ឈ្មោះ ធន ថា ភេទប្រុស អាយុ៣៦ឆ្នំា មុខរបររត់ម៉ូតូឌុប (អ្នកបើកបរម៉ូតូ) ស្នាក់នៅ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។


ជនរងគ្រោះទី២ ឈ្មោះនាក់ ពេជ្រ ភេទប្រុស អាយុ៣៩ឆ្នំា មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្នាក់នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(អ្នកជិះពីក្រោយ) ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកភាគីអ្នកបើកឡាន ដែលរត់គេចខ្លួន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង