អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់អភិបាលស្រុកកែវសីមាថ្មី ត្រូវចេះសហការគ្នា ក្នុងការរៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យ ឱ្យបានល្អប្រសើរ

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់អភិបាលស្រុកកែវសីមាថ្មី ត្រូវចេះសហការគ្នា ក្នុងការរៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យ ឱ្យបានល្អប្រសើរ

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សាន គឹមអ៊ាប អភិបាល នៃគណៈអភិបាលស្រុកកែវសីមា ជំនួសលោក នួន សារ៉ន ត្រូវបានដំឡើងតួនាទីជា អភិបាលរងខេត្តមណ្ឌលគិរី ពិធីនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក អាជ្ញាធរដែនដី និងក្រុមយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកែវសីមា នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីប្រកាសតែងតាំងអភិបាលស្រុកកែវសីមា ៖

មណ្ឌលគិរី៖លោកសាន គឹមអ៊ាប ឋានន្តរស័ក្កអនុមន្ត្រីថ្នាក់ទី១ ត្រូ វបានអនុក្រឹត្យលេខ៨៤២អនក្រ.តត របស់រាជរដ្ឋាភិបាកម្ពុជាប្រគល់ជូននូវមុខដំណែងជាអភិបាលស្រុកកែវសីមា នៃខេត្តមណ្ឌលគិរីនិងបានប្រកាសចូលកាន់ដំណែងជាផ្លូវការនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២ក្រោមវត្តមាន ប្រធានក្រុមប្រឹក្សាខេត្តលោកម៉ែន ង៉ុយ ,អភិបាលខេត្តមណ្ឌលគិរីលោកថង សាវុន រួមទាំងមន្ត្រីរាជការតាមស្ថប័ណជំនាញនៅទូទាំងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកសាន គឹមអ៊ាប បានទទួលមុខដំណែងជាអភិបាលស្រុកកែវសីមា ជំនួសលោកនួន សារ៉ន ដែលត្រូវដំឡើងតួនាទីជាអភិបាលរងខេត្តមណ្ឌលគិរី។

តើលោកសានគឹមអ៊ាប ជានរណា ហើយមកពីណា?

កុមារសាន គឹមអ៊ាប បានកើតចេញពីត្រកូលកសិករមានជីវភាពមិនសូវធូរធា ដោយបានប្រសូត្រនៅថ្ងៃទី១៥សីហាឆ្នាំ១៩៨៦ នាភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។

កុមារសាន គឹមអ៊ាប បានរៀននៅសាលាបឋមសិក្សាអំពុកត្រឹមថ្នាក់ទី៤នៅឆ្នាំ១៩៩៤ប៉ុននោះដោយសារជីវភាពគ្រួសារលំបាកនិងមានបងប្អូនច្រើនពេក។

ដោយសារតែក្តីស្រលាញ់ការសិក្សា កុមាររូបនេះបានថ្វាយបង្គំព្រះសង្ឃធ្វើជាក្មេងវត្តនិងបានបន្តការបួសរៀនជាព្រះសង្ឃ រយៈពេល១៥ឆ្នាំ។

កម្រិតសិក្សា
ក្រោយលាចាកសិក្ខាបទ យុវជនសាន គឹមអ៊ាបបានបន្តការសិក្សា៖
១.ទទួលបានសញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន
២.ទទួលបានបរិញ្ញាបត្រ ទស្សនវិជ្ជា ពុទ្ធសាសនា
៣.ទទួលបានបរិញ្ញាបត្រ គ្រប់គ្រងធនធានមនុស្ស
៤.ទទួលបានបរិញ្ញាបតជាន់ខ្ពស់ រដ្ឋបាលសាធារណៈ
៥.សិក្សាវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាល
និងទី៦.សិក្សាវគ្គអប់រំនយោបាយ គ៨៥ ជំនាន់ទី៤២។

បទពិសោធន៍ការងារ

១.ជាគ្រូបង្រៀនកម្រឹតមូលដ្ឋាន ឯកទេស ភាសាខ្មែរ អង់គ្លេស
២.ជាមន្ត្រីភ្នាក់ងារឥណទាន ស្ថាបនាលីមីត
៣.ប្រធានវិរ:យុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោទី៤៣c ប្រចាំខេត្តកំពត
៤.ជាទីប្រឹក្សាកម្មវិធីជាតិ ក្រុងសែនមនោរម្យ
៥.ឆ្នាំ២០១៥ ដល់បច្ចុប្បន្នជាអភិបាលរងស្រុកកែវសីមា។

លោកសាន គឹមអ៊ាប ទទួលមុខដំណែងជាអភិបាលស្រុកនាពេលនេះមានអាយុទើបតែ៣៦ឆ្នាំអាចចាត់ទុកថាជាអភិបាលស្រុកដែលមានវ័យក្មេងជាងគេបើប្រៀបធៀបនិងអភិបាលស្រុកក្រុងទាំងបួនទៀតរបស់ខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន។

ស្រុកកែវសីមា ដែលចាប់តាំងពីបង្កើតស្រុកនេះមកមានអភិបាលស្រុកចំនួន០៧រូបហើយដែលចូលកាន់ដំណែង ក្នុងនោះមាន៖លោក ទុយ ឌឿ,លោកអ៊ំ ឃន,លោកញ៉ាង ញាន,លោកត្រុំ វណ្ណា,លោកសុិន វណ្ណវុឌ្ឍ(២០០២-២០១៧),លោកនួន សារ៉ន(២០១៧-២០២២)និងបច្ចុប្បន្ននេះមានលោកសាន គឹមអ៊ាប ដែលទើបប្រកាសអោយចូលកាន់ដំណែងនៅថ្ងៃទី០២ខែវិច្ឆិកានេះ៕

អត្ថបទដែលជាប់ទាក់ទង