បង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន និងលូស្បៃមុង ចំនួន០២កន្លែង នៅចំណុចភូមិអន្លង់មេត្រី និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
បង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន និងលូស្បៃមុង ចំនួន០២កន្លែង នៅចំណុចភូមិអន្លង់មេត្រី និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអ.ហស្រុកចំនួន០៤នាក់ មធ្យោបាយ បាឡាស្មាច់០១គ្រឿង ដឹកនាំដោយ លោកអនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការអ.ហស្រុកសហការជាមួយគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយ លោក ខៀវ សុផានរិទិ្ធ នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សរុបចំនួន១៤នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៣គ្រឿង បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន និងលូស្បៃមុងបានចំនួន០២កន្លែង នៅចំណុចភូមិអន្លង់មេត្រី និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
*លទ្ធផលសម្រេចបានរួមមាន:
១.រុះរើរបាំងសាច់អួនចំនួន០៤កន្លែង ប្រវែង៤៥០ម៉ែត្រ
២.រុះរើរបាំងស្បៃមុងចំនួន១៤កន្លែង ប្រវែង៦០០ម៉ែត្រ
៣.លូស្បៃមុងចំនួន ១៤មាត់
៤.បង្គោលសរុប ៣៥០ដើម
៥.ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១០០គីឡូក្រោម។
*សម្ភារៈ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕