ឃាត់ជនសង្ស័យម្នាក់ ជាចោរឆក់ខ្សែ.ក ស្ថិតចំណុចមាត់ស្ទឹងសែន លើសួនច្បារខាងលិចឆាកប្រគំតន្ត្រីមួយ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាពិធីបុណ្យអុំទូក
ឃាត់ជនសង្ស័យម្នាក់ ជាចោរឆក់ខ្សែ.ក ស្ថិតចំណុចមាត់ស្ទឹងសែន លើសួនច្បារខាងលិចឆាកប្រគំតន្ត្រីមួយ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាពិធីបុណ្យអុំទូក
ខេត្តកំពង់ធំ ៖ ស្ថិតចំណុចមាត់ស្ទឹងសែន លើសួនច្បារខាងលិចឆាកប្រគំតន្ត្រីមួយ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាពិធីបុណ្យអុំទូក ដែលបានរៀបចំឡើងដោយអាជ្ញាធរខេត្តរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយឃាត់បានជនសង្ស័យម្នាក់ ។
នៅមុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះបានពរកូនស្រីដើរមកមើលការប្រណាំងទូក ពេលនោះ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ខ្សែ ក រួចរត់គេច ។ ស្ត្រីជាម្តាយឃើញទាន់ក៏ស្រែក ត្រូវបានក្រុមសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបានភ្លាមៗ រួមនឹងវត្ថុតាងមានខ្សែកមាស០១ខ្សែទម្ងន់៣,៥ជី និងមានបណ្តោងរូបហង្សចំនួន០១ ។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ អឿ ច័ន្ទវណ្ណៈ អាយុ២៦ឆ្នាំ មិនពិតប្រាកដ រស់នៅផ្ទះលេខ២៧ ផ្លូវ៦១៤ ភូមិទី១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះជាក្មេងស្រីឈ្មោះ ថៃ នីតា អាយុ៣ឆ្នាំ ដែលមានម្តាយឈ្មោះ ធាយ សម្ផស្ស អាយុ២៩ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ។
ជនសង្ស័យធ្វើសកម្មភាពនេះ កុំតែបានកម្លាំងសមត្ថកិច្ចយើងនៅទីនោះច្រើន កុំអីប្រហែលជាបងប្អូនប្រជាពលរដ្ឋយើងលោកនាំគ្នាវាយទ្រោមខ្លួនហើយមើលទៅ ពីព្រោះតែឲ្យតែឮពាក្យថា ចោរពលរដ្ឋលោកស្អប់ ។
ជនសង្ស័យបសារភាពថា ពួកគេមានគ្នា៣នាក់ប្រុសពីរស្រីម្នាក់ ក្រុមរបស់គេបានជិះឡានតាក់ស៊ីមកពីភ្នំពេញទៅធ្វើសកម្មភាពលួចនិងឆក់ខ្សែ ក នៅក្នុងខេត្តកណ្តាល ក្នុងពិធីបុណ្យអំទូកបានចំនួនបួនលើករួចមកហើយ ទើបនាំគ្នាមកធ្វើសកម្មភាពនៅខេត្តកំពង់ធំបន្តទៀត ៕