ដឹងការពិតហើយ! នេះឬជីវិត ប្ដីប្រពន្ធ១គូ រស់នៅមិនចុះសម្រុង និងគ្នា គ្មានសុភមង្គល ព្រោះតែបុរសជាប្ដីគិតតែពីដើរលេងផឹកស៊ី រួចវាយប្រពន្ធស្ទើររាល់ថ្ងៃ ទើបឈានដល់ការរស់នៅបែកគ្នា អស់រយៈពេល៧ខែមកហើយ (ប្រពន្ធបានសុំលែងលះគ្នា ប្ដីមិនព្រមផ្ដិតមេដៃលែងលះ)

ដឹងការពិតហើយ! នេះឬជីវិត ប្ដីប្រពន្ធ១គូ រស់នៅមិនចុះសម្រុង និងគ្នា គ្មានសុភមង្គល ព្រោះតែបុរសជាប្ដីគិតតែពីដើរលេងផឹកស៊ី រួចវាយប្រពន្ធស្ទើររាល់ថ្ងៃ ទើបឈានដល់ការរស់នៅបែកគ្នា អស់រយៈពេល៧ខែមកហើយ (ប្រពន្ធបានសុំលែងលះគ្នា ប្ដីមិនព្រមផ្ដិតមេដៃលែងលះ)


ភ្នំពេញ ៖ ឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធនេះបានកើតឡើង កាលពី ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្ដីប្រពន្ធ១គូដោយសារការរស់នៅមិនចុះសម្រុង និងគ្នា គ្មានសុភមង្គលព្រោះតែបុរសជាប្ដីគិតតែពីដើរលេងផឹកស៊ី រួចវាយប្រពន្ធស្ទើររាល់ថ្ងៃទើបឈានដល់ការរស់នៅបែកគ្នាអស់រយៈពេល៧ខែមកហើយ។
ប្រពន្ធបានសុំលែងលះគ្នានៅត្រឹមភូមិ និងឃុំថែមទៀតផង ប៉ុន្តែប្ដីមិនព្រមផ្ដិតមេដៃលែងលះឡើយលុះដល់ពេលចុងក្រោយប្ដីកំណាចបានចាប់ក្រៀកប្រពន្ធ រួចចាក់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកជននេះក៏បានចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ឡើយ គ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ។


ស្ត្រីជាប្រពន្ធឈ្មោះ ផេង សុភាង អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ចំណែកបុរសជាប្ដីដែលមិនបានផ្ដល់សុភមង្គលឲ្យប្រពន្ធ ហើយថែមទាំងចាក់សម្លាប់ប្រពន្ធថែមទៀតនោះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ជននេះរងរបួសធ្ងន់ ដោយយកកាំបិតចាក់ពោះខ្លួនឯងប៉ុនប៉ងបញ្ចប់ជីវិតតាមក្រោយ បន្ទាប់ពីចាក់សម្លាប់ប្រពន្ធរួចមក ហើយត្រូវបាននគរបាលវាយខ្នោះដៃរួចបញ្ជូនទៅសង្គ្រោះបន្ទាន់។
កន្លងមក បុរសជាប្ដីតែងតែដើរផឹកស៊ីស្រវឹងហើយវាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃ ជាហេតុធ្វើឲ្យការរស់នៅជាមួយគ្នាមិនចុះសម្រុងឡើយ ហើយឈានដល់ការរស់នៅបែកគ្នារយៈពេល៧ខែមកហើយ។


ចំណែកស្ត្រីជាប្រពន្ធដោយអត់ទ្រាំលែងបានតទៅទៀត ក៏សម្រេចចិត្តសុំលែងលះនៅត្រឹមភូមិឃុំ ព្រោះគិតថា បើយកគ្នាជាប្ដីប្រពន្ធតទៅទៀតដូចរស់នៅឱបភ្នំភ្លើងដូច្នោះដែរ។ ប៉ុន្តែប្ដីមិនព្រមផ្ដិតមេដៃលែងលះនោះឡើយ និងតែងតែប្រច័ណ្ឌរកររឿងប្រពន្ធជាញឹកញាប់ថែមទៀតផង ហើយនៅវេលាល្ងាចថ្ងៃកើតហេតុ បន្ទាប់ពីប្រពន្ធចេញពីធ្វើការដល់ផ្ទះជួលប្ដីកំណាចរូបនេះបានទៅរករឿងទៀត។ខណៈនោះបង្កជាជម្លោះវាយប្រតប់គ្នាហើយជនកំណាចបានចាប់ក្រៀកប្រពន្ធអូសចេញពីផ្ទះជួលដើរតាមផ្លូវ រួចយកកាំបិតចុងស្រួចចាក់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ បន្ទាប់មកទើបប្ដីជាឃា.តកររូបនោះប្រើកាំបិតដដែលចាក់ពោះខ្លួនឯងប៉ុនប៉ងសម្លា.ប់ខ្លួនតាមក្រោយដែរ ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ និងដួលដេកនៅជិតនោះដែរ។
កម្លាំងនគរបាលបានចុះទៅអន្តរាគមន៍វាយខ្នោះដៃជនកំណាចនេះ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយពុំដឹងថា ជននេះអាចរួចផុតពីសេចក្ដីស្លាប់ឬអត់នោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង