ស្លាប់ម្នាក់ក្នុងថ្លុកឈាម ខណៈជនរងគ្រោះកំពុងដេកលក់ ត្រូវមិត្តរួមការងារទាញបុ័ងតោកាប់ក្បាល និងកញ្ចឹងក ដោយគ្មានមូលហេតុ

ស្លាប់ម្នាក់ក្នុងថ្លុកឈាម ខណៈជនរងគ្រោះកំពុងដេកលក់ ត្រូវមិត្តរួមការងារទាញបុ័ងតោកាប់ក្បាល និងកញ្ចឹងក ដោយគ្មានមូលហេតុ

ប្រទេសថៃ ៖ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងបន្ទប់លេខ ៧ ឃុំតាលីងឆាន់ ស្រុកមឿង ខេត្តសារៈបុរី ប្រទេសថៃ។

តាមការរៀបរាប់ពីសាក្សីឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាពលករខ្មែរធ្វើការងារសំណង់នៅខេត្តសារៈបុរី បានរៀបរាប់ថា ក្នុងបន្ទប់ជួលលេខ ៧ នោះ មានពលករខ្មែរសម្រាកជុំគ្នាចំនួន ៣ នាក់ ដោយមានឈ្មោះ បូណា ភេទប្រុស អាយុ ៣៥ ឆ្នាំ (ជនរងគ្រោះ) ,ឈ្មោះ រៀម កំសត់ ភេទប្រុស អាយុ ៣៩ ឆ្នាំ (ជនបង្ក) , និងខ្លួនផ្ទាល់។

ពលករខ្មែរដែលរស់នៅជុំគ្នាក្នុងបន្ទប់ជួលតែមួយ នៅខេត្តសារៈបុរី ប្រទេសថៃ បានស្លាប់ម្នាក់ក្នុងថ្លុកឈាម ខណៈជនរងគ្រោះកំពុងដេកលក់ ត្រូវមិត្តរួមការងារទាញបុ័ងតោកាប់ក្បាល និងកញ្ចឹងក ដោយគ្មានមូលហេតុ។ នៅពេលកើតហេតុនេះ ខ្លួនបានដេកលក់ទៅហើយ ប៉ុន្តែដូចជាឮសំឡេងខ្សាវៗថា (អូយឈឺណាស់ អូយឈឺណាស់)។ ពេលនោះខ្លួនបានស្ទុះងើប ឃើញ បូណា ដេកផ្កាប់មុខក្នុងថ្លុកឈាម។ ដោយឡែកឈ្មោះ រៀម កំសត់ កំពុងឈរកាន់កាំបិតបុ័ងតោ ឈរសម្លក់មករកខ្លួន ទើបខ្លួនស្ទុះចូលទៅចាប់កាច់បំបាក់ម្រាមដៃគូបដិបក្ខ ដោយសារតែខ្លួនមានមាឌធំជាង ធ្វើឲ្យជនបង្កមិនអាចរើខ្លួនបាន។ ពេលនោះ ខ្លួនក៏បានស្រែកហៅអ្នកជិតខាងមកជួយចងជនបង្ក ទើបរាយការណ៍ទៅតម្រួតថៃចុះមកពិនិត្យ។
សាក្សីបានបន្ថែមថា ពួកគេទាំង ៣ នាក់ មិនដែលមានទំនាស់គ្នា ហើយក៏មិនបានផឹកស្រាអ្វីដែរ។ ពួកគេចូលមកជួលបន្ទប់នេះបានប្រមាណជាង ១ ខែប៉ុណ្ណោះ ដើម្បីងាយស្រួលជិតកន្លែងធ្វើការ។ គេសង្ស័យថា ជនបង្កអាចមានសតិមិនល្អ ឬក៏អាចពាក់ព័ន្ធនឹងជំងឺសរសៃប្រសាទ ទើបបានជាកាប់សម្លាប់គ្នាឯងដោយគ្មានមូលហេតុបែបនេះ។ ម្ចាស់ផ្ទះជួល ក៏បាននិមន្តព្រះសង្ឃចំនួន ៥ អង្គ ដើម្បីធ្វើកិច្ចនៅទីនោះផ្ទាល់តែម្ដង។ ដោយឡែកជនបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអនុវត្តទោសទណ្ឌតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង