គ្រាន់តែគេប្រើបច្ចេកទេសបោក អោយដាក់លុយតិច ចំណេញច្រើន បង្ហោះតាម facebook បងប្អូនខ្លះ ហ៊ានប្រថុយប្រថាន ខ្ចីបុលគេ លក់ គោ ក្របី មាន់ទា យកលុយ……
គ្រាន់តែគេប្រើបច្ចេកទេសបោក អោយដាក់លុយតិច ចំណេញច្រើន បង្ហោះតាម facebook បងប្អូនខ្លះ ហ៊ានប្រថុយប្រថាន ខ្ចីបុលគេ លក់ គោ ក្របី មាន់ទា យកលុយ……
ភ្នំពេញ : គ្រាន់តែគេប្រើបច្ចេកទេសបោក អោយដាក់លុយតិច ចំណេញច្រើន បង្ហោះតាម facebook បងប្អូនខ្លះ ហ៊ានប្រថុយប្រថាន ខ្ចីបុលគេ លក់ គោ ក្របី មាន់ទា យកលុយមកវិនិយោគជាមួយក្រុមហ៊ុនOL Football ដែលជាក្រុមហ៊ុនគ្មានច្បាប់ ខណៈទទួលព័ត៌មានគេផ្សព្វផ្សាយថា,( បើវិនិយោគជាមួយក្រុមហ៊ុនOL Football ដាក់ដើមទុនម្តងគត់ !)
-ដើមទុន20$ 3ខែទទួលបាន266$
-ដើមទុន50$ 3ខែទទួលបាន715$
-ដើមទុន100$3ខែក្រោយ 1430$
-ដើមទុន200$3ខែក្រោយ 2660$
ក្រុមហ៊ុនធានាដើមទុនមិនបាត់បង់100% គ្រាន់តែធ្វើតាម ការណែនាំ 1ថ្ងៃបីដង 1ដង3នាទី ប៉ុណ្ណោះ។ បញ្ជាក់នេះជាការវិនិយោគសុទ្ធសាធ១០០%មិនមែន លេងល្បែងស៊ីសងឬចុចហ្គេមនោះទេ ។ ចង់វិនិយោគសូម ឆាតមកខ្ញុំផ្ទាល់ ។
សូមបញ្ជាក់ថា, គ្រាន់តែឮការឃោសនា ដាក់លុយទិញ ចំណេញច្រើនកប់ពពក ទើបធ្វើអោយប្រជាពលរដ្ឋ ចាញ់បោក ដោយសារតែការលោភលន់ចង់បាន ក៏លង់ខ្លួនប្រថុយប្រថាន ជឿលើក្រុមហ៊ុននេះដកខ្លួនលែងរួច ។
សូមបងប្អូនជ្រាបថា, បើតាមប្រភពច្បាស់ការពីមន្រ្តីអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហេីបអោយដឹងកន្លងទៅថា, ពាក់ព័ន្ធករណី ក្រុមហ៊ុន OL Football នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាអោយសមត្ថកិច្ច ស្រាវជ្រាវរកមេក្លោងដែលកំពុងអូសទាញប្រជាពលរដ្ឋអោយលែងល្បែងអនឡាញខុសច្បាប់ជ្រកក្រោមស្លាកវិនិយោគមកផ្ដន្ទាទោសតាមច្បាប់ ។
ប្រភពបានអោយដឹងទៀតថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើលិខិតមួយច្បាប់ផ្ញើទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីស្រាវជ្រាវក្រុមហ៊ុន OL Football ដែលក្លែងឯកសាររបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ហើយ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានចារអោយនាយកដ្ឋានជំនាញស្រាវជ្រាវករណីនេះហើយ ។
តាមfacebook ខ្លះបានលើកឡើងថា, មេក្លោងក្លែងឯកសារនេះ តាមការបង្ហេីបពីសមាជិក OL Football គឺឈ្មោះ ចាប សារុន ដែលបច្ចុប្បន្នរស់នៅ ភូមិ អន្លង់ថ្លឹង ឃុំ មហាសាំង ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។ បុគ្គល ចាប សារុន នេះ ធ្វើសកសកម្មភាពឃោសនាបោកប្រាស់ខ្លាំងណាស់ ក្នុងការអូសទាញប្រជាពលរដ្ឋអោយចូលរួមវិនិយោគដោយខុសច្បាប់ ។ ឥឡូវសមាជិក កំពុងជ្រួលច្របល់ដោយសារតែដកលុយមិនបាន ។
សង្ឃឹមថា សមត្ថកិច្ច នឹងស្រាវជ្រាវតាមចាប់ ជនពាក់ព័ន្ធបោកប្រាស់ប្រជាជនតាមអនឡាញ និង ក្រុមហ៊ុន OL Football យកមកផ្ដន្ទាទោសតាមច្បាប់ ។
ក្រុមហ៊ុន បោកប្រាស់ OL Football Group ប្រឹងភូតភរសមាជិករបស់ខ្លួនថា ក្រុមហ៊ុនរបស់ខ្លួន ជាដៃគូរវិនិយោគជាមួយ ធនាគារ ABA តែខាង ធនាគារ ABA បញ្ជាក់ច្បាស់ហើយថា ធនាគារ ABA មិនមែនជាដៃគូររបស់ក្រុមហ៊ុន OL Football ទេ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាជ្រាប ។
ដេីម្បីបំពេញមហិច្ឆតាបោកប្រាស់របស់ក្រុមបោកប្រាស់ OL Football ដែលមានឈ្មោះ ចាប សារុន ជាមេក្លោងធំនៅស្រុកខ្មែរ តែងតែប្រើប្រាស់ ឯកសារក្លែងក្លាយ រហូតហ៊ានក្លែងឯកសារលិខិតក្រសួងការបរទេសថថែមទៀតផង។ ឥឡូវយកឈ្មោះ ធនាគារ ABA ដែលជាធនាគារត្រឹមត្រូវ មកភូតភរសមាជិករបស់ខ្លួនថែមទៀត ដេីម្បីអោយសមាជិកជឿជាក់ ។
បងប្អូនគួរពិចារណាឡើងវិញ ជៀសវាងចាញ់បោកគេអស់ប្រាក់កាស ត្រូវរួមគ្នាបំបាត់អំពើបោកប្រាស់ក្នុងសង្គម ដេីម្បីការពារផលប្រយោជន៍ប្រជាជនយើង ខណៈមានស្ថាប័នរដ្ឋចំនួន ៣ គឺ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និង អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រកាសព័ត៌មាន ចាត់ទុក ក្រុមហ៊ុន OL Football Group គឺ ជា ក្រុមហ៊ុនខុសច្បាប់ ហេីយសំណូមពរអោយសមត្ថកិច្ច ពាក់ព័ន្ធ មេត្តាប្រញាប់ចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដើម្បីការពារផលប្រយោជន៍ប្រជាជន ។
ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុននេះ នៅតែធ្វើសកម្មភាពជាចំហរតែម្ដង ដោយមានមេក្លោងជនជាតិខ្មែរឈ្មោះ ចាប សារុន ពាក់ស័ក្ដិ៤ កំពុងពង្រីកបណ្ដាញ និង អូសទាញ ប្រជាពលរដ្ឋអោយចូលល្បែងល្បែងភ្នាល់នេះជ្រកក្រោមស្លាកវិនិយោគ ។ តេីសមត្ថកិច្ចមិនបានដឹងរឿងនេះទេឬ ? ឬមួយរង់ចាំ សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាទេីបអស់លោកភ្ញាក់រលឹក ?
បេីដឹងហេីយ លឺហេីយ ឃើញហើយ ថាជាក្រុមហ៊ុន បោកប្រាស់ តែមិនចាត់ការតាមច្បាប់ តេីមានអ្វីនៅពីក្រោយរឿងនេះ ? ឬ អស់លោកមេៗសមត្ថកិច្ចទទួលបានផលប្រយោជន៍ពីរឿងនេះ បានជាសម្ងំដូចចោរលួចសេះបែបនេះ ? បញ្ហានេះគួរសមត្ថកិច្ចមានវិធានការស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញពីការពិត បើស្ថាប័នចំនួន 3 ចាត់ទុកថាក្រុមហ៊ុននេះគ្មានច្បាប់ ចុះហេតុអ្វីសមត្ថកិច្ចមិនមានវិធានការ ? ម្យ៉ាងវិញទៀត គេក៏ដាក់ភាពសង្ស័យផងដែរថា , បើដាក់ទុនវិនិយោគអស់ប្រាក់តិច ហើយទទួលប្រាក់ចំណេញច្រើនដ៏សន្ធឹកសន្ធាប់
តើក្រុមហ៊ុននេះមានប្រភពប្រាក់មកពីណា ដើម្បីឲ្យដៃគូវិនិយោគរបស់ខ្លួនចំណេញកប់ក្ដោង នេះជាចំណុចមួយ ដែលត្រូវបានគេសង្ស័យថា, អាចជាប្រភពនៃកន្លែងលាងលុយឬមួយយ៉ាងណា ? ៕