លោកវរសេនីយ៍ឯកមួយរូប ដែលជាយោធានៅភ្នំពេញ (មិនទាន់ដឹងពីអង្គភាព) ត្រូវបានភាគីថៃឃាត់ខ្លួន ជាមួយនឹងរថយន្តទំនើប១គ្រឿង ដែលមានស្លាកលេខ កម្ពុជា PICH NIK

លោកវរសេនីយ៍ឯកមួយរូប ដែលជាយោធានៅភ្នំពេញ (មិនទាន់ដឹងពីអង្គភាព) ត្រូវបានភាគីថៃឃាត់ខ្លួន ជាមួយនឹងរថយន្តទំនើប១គ្រឿង ដែលមានស្លាកលេខ កម្ពុជា PICH NIK

ប្រទេសថៃ ៖ ហេតុការណ៍នេះ ត្រូវបានភាគីថៃឃាត់នៅចំណុចភ្លើងក្រហម ផ្លូវបំបែកជា៤ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ជាមួយអាវុធខ្លី១ដើម ហើយនៅក្នុងរថយន្ត គឺមានតែលោកវរសេនីយ៍ឯកម្នាក់ឯងតែប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍ថៃ បានឱ្យដឹងថា លោកវរសេនីយ៍ឯកមួយរូប ដែលជាយោធានៅភ្នំពេញ (មិនទាន់ដឹងពីអង្គភាព) បានចេញពីកម្ពុជាតាមច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ (ខាងថៃ) ដែលឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង (ខាងខ្មែរ) កាលពី ល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានភាគីថៃឃាត់ខ្លួនជាមួយនឹងរថយន្តទំនើប១គ្រឿង ដែលមានស្លាកលេខ កម្ពុជា PICH NIK ខណៈបើករថយន្តទំនើបគេចប៉ារ៉ាស់វៀងចូលទឹកដីថៃ ទោះភាគីថៃដាក់បារ៉ាសបិទផ្លូវក៏ដោយ។

ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯកនេះ មានឈ្មោះ សុខ បានផល អាយុជាង៣០ឆ្នាំ ដែលជាយោធាម្នាក់នៅរាជធានីភ្នំពេញ ដែលមិនទាន់ដឹងពីអង្គភាពនោះ ។
ពាក់ព័ន្ធករណីនេះ ភាគីថៃជនសង្ស័យថា លោកវរសេនីយ៍ឯកមានវិបត្តិគ្រួសារ។ ហើយខណៈពេលនេះ ម្តាយ និងសាច់ញាតិរបស់លោកវរសេនីយ៍ឯក កំពុងតែធ្វើដំណើរមកព្រំដែន ដើម្បីរកការអន្តរាគមន៍ជួយពីមន្ត្រីកម្ពុជាហើយ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចថៃឃាត់ខ្លួនមន្ត្រីយោធាខ្មែរនៅខេត្តស្រះកែវនេះ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ដោយមន្ត្រី២នាក់ចុចទូរស័ព្ទមិនចូល ខណៈលោក នេត្រ សេរី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ ៕

អត្ថបទដែលជាប់ទាក់ទង