លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១

លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១។

លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់កម្លាំង ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ។

ដោយឡែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក បានត្រៀមរួចរាល់អស់ហើយសម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង