ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅស្ទឹងត្រែង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅស្ទឹងត្រែង

ស្ទឹងត្រែង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង) ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ស៊ឹម សុភ័ក្រ ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។


វត្ថុតាងចាប់យករួចមាន៖ -ខ្សែភ្លើងមួយសំណុំ ពណ៌ស មានស្នាមភ្លើងឆេះ, កាំបិតតាំងតោដងឈើ ០១, បន្ទាសឡានចំនួន ៦បន្ទះ, កាឡេឡាន ១ដើម ដែកជ្រុងប្រហោង ១២ដើម, ម៉ូទ័របូមទឹក ១គ្រឿង និងម៉ូទ័រទប់ភ្លើង ០១គ្រឿង ។
កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង