បុរសម្នាក់ បើករថយន្តមួយគ្រឿង ចុះផ្លូវចំណោតដាច់ហ្វ្រ័ងទៅបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល៣នាក់ ភ្នំដោះក្រមុំ ឃុំស្ទឹងកាច់ នៅប៉ៃលិន
បុរសម្នាក់ បើករថយន្តមួយគ្រឿង ចុះផ្លូវចំណោតដាច់ហ្វ្រ័ងទៅបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល៣នាក់ ភ្នំដោះក្រមុំ ឃុំស្ទឹងកាច់ នៅប៉ៃលិន
ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ) ១ករណី។
នៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងពណ៌សលាយខៀវ បើកបរក្នុងទិសដៅពីជើងទៅក្បូង ពេលមកដល់ផ្លូវចុះចំណោតស្រាប់តែដាច់ហ្វ្រ័ងរេចង្កូតទៅបុកអ្នកជិះម៉ូតូមកពីចម្ការបណ្ដាលឱ្យដួលរងរបួសធ្ងន់និងស្រាល៣នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅចំណុចផ្លូវចំណោតភ្នំដោះក្រមុំ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួស៣នាក់ (ធ្ងន់២នាក់, ស្រាល ១នាក់), ខូចម៉ូតូ ០១គ្រឿង ។
ភាគីម៉ូតូឈ្មោះ កល សុខា ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់បាក់ជើងខាងឆ្វេង) មុខរបរកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកវ៉េវគ្មានផ្លាកលេខ និងអ្នករួមដំណើរឈ្មោះ ឈឿប ហឿន ភេទប្រុស អាយុ៣២ឆ្នាំ (របួសធ្ងន់) មុខរបរកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ភាគីរថយន្តឈ្មោះ គង់ អាង ភេទប្រុស អាយុ៧៣ឆ្នាំ (របួសស្រាល) រស់នៅភូមិសួនអំពៅ សង្កាត់/ក្រុង/ខេត្តប៉ៃលិន បើកបររថយន្តម៉ាក Pajero ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2A-7598 ។
មូលហេតុ : បណ្តាលមកពីកត្តាយានយន្ត (រថយន្តដាច់ហ្វ្រ័ង)។ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាលតែម្ដង។
សមត្ថកិច្ចជំនាញក៏បានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕