រឿងចម្លែក! ការចាក់ដីសមុទ្រនៅខេត្តកោះកុង ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត ចំពោះករណីបុគ្គលពីភ្នំពេញ ទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ

រឿងចម្លែក! ការចាក់ដីសមុទ្រនៅខេត្តកោះកុង ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត ចំពោះករណីបុគ្គលពីភ្នំពេញ ទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ

កោះកុង៖  ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត ចំពោះករណីបុគ្គលពីភ្នំពេញ ទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ សង់សំណង់ចូលសមុទ្រ នៅស្រុកស្រែអំបិល ខេត្តកោះកុង ហើយដាក់ជាសំណួរថា តើអាជ្ញាធរដឹងឮ និងមានច្បាប់ដែរទេ? 

បន្ទាប់ពីការផ្សាយ តាមការឱ្យដឹង លោកជំទាវអភិបាលខេត្ត បានឱ្យស្រុកធ្វើរបាយកាណ៍ករណីកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ សង់សំណង់ចូលសមុទ្រ នៅខេត្តកោះកុងនេះ។ បន្ទាប់មកក៏លេចចេញឯកសារចំនួន២ ដែលអានហើយគួរឱ្យចង់សើចនិងហួសចិត្ត។ ការហួសចិត្តនៅត្រង់ថា អភិបាលខេត្តសួរពីរឿងសមុទ្រ ឯគណៈអភិបាលស្រុក ធ្វើរបាយការណ៍និយាយពីរឿងព្រែក។

ចំណែកឯក្រុមអ្នកកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ សង់សំណង់ចូលសមុទ្រវិញ ចេញលិខិតមួយដោយប្រើប្រាស់ឈ្មោះសហគមន៍ និងពឹងមេធាវីឱ្យវាយត្រាលើឯកសារ ក្នុងបំណងចង់ប្រាប់គេថា ឯកសារខ្លួនមានតម្លៃគតិយុត្តិ។ បើធ្វើអ៊ីចឹងបាន ចាំបាច់មានរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត មន្ទីរ ដែលជាអង្គការនីតិបញ្ញត្តិ និងជាអជ្ញាធរ? ឱ្យមេធាវី ត្រួតសមត្ថកិច្ចតែម្តងទៅ? 

អត្ថបទដែលជាប់ទាក់ទង