បុរសកម្មករសំណង់ម្នាក់ រងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកម៉ូតូពេញទំហឹង នៅស្វាយរៀង
បុរសកម្មករសំណង់ម្នាក់ រងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកម៉ូតូពេញទំហឹង នៅស្វាយរៀង
ខេត្តស្វាយរៀង: កាលពី ល្ងាច ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ Km ១៣១និង១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង។
បុរសរងគ្រោះមានឈ្មោះអ៊ូ សុវណ្ណារ៉ា អាយុ ៤១ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ជៀសឬស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S ១៦៦៦ខូចខាតយ៉ាងដំណំ។
មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S ១៦៦៦លើផ្លូវជាតិលេខ ១ ក្នុងទិសដៅ ពីលិចទៅកើត ខណះនោះស្រាប់តែ រថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក ដោយធ្វើដំណើរ ពីត្បូងទៅជើង មិនគោរពសិទ្ធិអាទិភាពក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ជួយសង្គ្រោះដឹកមកព្យាបាលនៅ មន្ទីរពេទ្យខេត្តស្វាយរៀង។
ចំណែករថយន្តបង្កហេតុ ក្រោយឃើញសភាពការណ៏មិនស្រួលក៏បានបើករត់គេចខ្លួនភ្លាមៗផងដែរ៕