ទារកដ៏កម្សត់ម្នាក់ទើបនឹងកើត ត្រូវបានឪពុកម្តាយមិនស្គាល់អត្តសញ្ញាណ យកមកប្លុងចោលក្នុងព្រៃទាំងយប់

ទារកដ៏កម្សត់ម្នាក់ទើបនឹងកើត ត្រូវបានឪពុកម្តាយមិនស្គាល់អត្តសញ្ញាណ យកមកប្លុងចោលក្នុងព្រៃទាំងយប់

ខេត្តសៀមរាប ៖ កាលពី យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។  បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទារកដ៏កម្សត់ម្នាក់ទើបនឹងកើត ត្រូវបានឪពុកម្តាយមិនស្គាល់អត្តសញ្ញាណយកមកប្លុងចោលក្នុងព្រៃទាំងយប់ ប៉ុន្តែសំណាងល្អបានស្ត្រីម្នាក់ជិះម៉ូតូមកពីធ្វើការ ក៏ប្រទះឃើញ រួចក៏យកមកផ្ទះ និងបានរាយការណ៍ប្រាប់ សមត្ថកិច្ច ដើម្បីយកទារកដ៏កម្សត់រូបនេះមកចិញ្ចឹមបីបាច់ថែរក្សាបន្តពីឪពុកម្ដាយរបស់គេវិញ ។

បើតាមសាក្សីបាននិយាយរៀបរាប់ប្រាប់ថា ទារកដ៏កម្សត់ម្នាក់ត្រូវបានឪពុកម្តាយយកមកប្លុងចោលនៅក្នុងព្រៃ បើកុំតែស្ត្រីចិត្តធម៌ម្នាក់ចេញពីធ្វើការ បានឮសំឡេងក្មេងយំ ក៏ឈប់ម៉ូតូដើររកមើល ស្រាប់តែប្រទះឃើញទារកនៅក្នុងថង់ខ្មៅ ហើយកំពុងតែស្រែកយំកងរំពងព្រៃតែម្នាក់ឯង គួរឱ្យអាណិតខ្លាំងណាស់ បន្ទាប់មកស្ត្រីរូបនោះក៏យកទារកកម្សត់ទៅផ្ទះតែម្តង។

នៅវេលាម៉ោង១៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ត្រីឈ្មោះ សិន មករា អាយុ៣៥ឆ្នាំ រស់នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប បានរាយការណ៍មកសមត្ថកិច្ចយើងថា គាត់បានចេញពីធ្វើការនៅរីសត ផ្លូវកែវ សារ៉ាន់ ហើយក៏ជិះម៉ូតូមកផ្ទះវិញ។

ទារកដ៏កម្សត់រូបនេះ ត្រូវបានស្ត្រីចិត្តធម៌នេះ យល់ព្រមយកមកចិញ្ចឹមបីបាច់ថែរក្សាឱ្យដូចជាកូនបង្កើតរបស់ខ្លួនហើយ។ ចំណែកពលរដ្ឋវិញ ក៏បានលើកឡើងថា ឪពុកម្ដាយអីក៏ចិត្តខ្មៅម្ល៉េះ ខំពរពោះជាង៩ខែ រួចបង្កើតកូនមក បែរជាមិនចិញ្ចឹមបីបាច់ថែរក្សា ហើយយកមកបោះចោលក្នុងព្រៃគួរឱ្យសង្វេគយ៉ាងដូច្នេះ។ ពលរដ្ឋបន្តថា ឪពុកម្ដាយបែបនេះ មិនស្មើនឹងសត្វតិរិច្ឆានផង ព្រោះសត្វចេះថែរក្សាកូនវាបានយ៉ាងល្អ រហូតធំធាត់ដឹងក្តី៕

អត្ថបទដែលជាប់ទាក់ទង